ព័ត៌មានជាតិ
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត ចុះណែនាំម្ចាស់អាជ្ញាប័ណ្ណឱ្យឈប់កាយដីភ្នំ រំខានសាលារៀន
ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តកំពត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការដ្ឋានកាយដីភ្នំក្ងាបមួយកន្លែង ស្ថិតនៅភូមិភ្នំក្ងាប ឃុំស្វាយទងខាង ជើងស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយនាពេលថ្មីៗ ពីបញ្ហាកាយដីភ្នំក្ងាបធ្វើឱ្យមានការប៉ះពាល់ដល់ ការសិក្សារបស់សិស្សសាលា នៅថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២២។
លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត មានប្រសាសន៍ប្រាប់ទៅម្ចាស់អាជ្ញាប័ណ្ណ ត្រូវតែធ្វើតាមការណែនាំរបស់មន្ត្រីជំនាញដែលបានកំណត់អនុញ្ញាត កុំធ្វើអ្វីកុំហួសពីការកំណត់របស់មន្ត្រីជំនាញ បើមិនដូចនោះនឹងប្រឈមពិន័យ ឬបញ្ឈប់សកម្មភាពអាជីវកម្មតាមច្បាប់។
លោកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យភ្នំក្ងាប ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះមន្ត្រីជំនាញ និងអាជ្ញាធរ ដែលបានចុះមកណែនាំ អប់រំ ដល់ម្ចាស់អាជ្ញាប័ណ្ណ ផលខ្មែរអភិវឌ្ឍន៍ ឱ្យឈប់ធ្វើសកម្មភាពកាយដីនៅក្បែរសាលារៀននិងឈប់ឱ្យរថយន្តរត់ឆ្លងកាត់ផ្លូវនៅក្នុងសាលារៀនបន្តទៀតនេះ។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់