ព័ត៌មានជាតិ
ក្រសួងការពារជាតិ៖ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវជាង៨ពាន់នាក់ហើយទៅប្រទេសចំនួន៩
ក្រសួងការពារជាតិ បានបង្ហាញឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២នេះ កម្ពុជា បានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិចំនួន ៨ ៣០២នាក់ ក្នុងនោះមាននារីចំនួន ៥៨០នាក់ នៅប្រទេសចំនួន ៩។
របាយការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បានទៅបំពេញការងារនៅប្រទេសស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល សាយព្រឺស ស៊ីរី និងប្រទេសយេមែន។ បេសកកម្មនេះ គឺផ្អោតលើជំនាញបោសសម្អាត មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ វិស័យសុខាភិបាល វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ ជំនាញសេនាធិការ និងសង្កេតការណ៍ ជាដើម។ ដោយឡែក បើគិតពីឆ្នាំ២០១៨ កងកម្លាំងកម្ពុជាដែលបានបញ្ជូនទៅបំពេញបេសកកម្មមានចំនួន ៣ ៣១២នាក់ នារីចំនួន ៣៥០នាក់ នៅប្រទេសចំនួន ៥ គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្ដាល។
ចំណែក លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ពេលបច្ចុប្បន្ននេះ កម្លាំងនៃកងយោធពលខេមរភូមិន្ទចំនួនប្រមាណ ៨០១នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ដោយមិនខ្លាចនឿយហត់ក្រោមអាកាសធាតុក្ដៅហួតហែងរហូតដល់ ៥៣អង្សានៅទ្វីបអាហ្វ្រិក និងអាកាសធាតុចុះត្រជាក់ក្រោមសូន្យអង្សានៅតំបន់មជ្ឈឹមបូព៌ា។ លោក បានគូសបញ្ជាក់ថា តំបន់ដែលកងកម្លាំងកម្ពុជាកំពុងបំពេញភារកិច្ច គឺមិនមានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទេ ជាតំបន់ភ្នំ ខ្ពង់រាប ព្រមទាំងជាតំបន់ប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដូចជា ការវាយប្រហារពីក្រុមភេរវករ ព្យុះខ្សាច់ ការផ្ទុះមីន និងគ្រឿងផ្ទុះកែច្នៃ ជាដើម។
បើតាមមន្ត្រីនាំពាក្យរូបនេះ គឺកាលពីឆ្នាំ២០២១ អង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជាជាប់លំដាប់ថ្នាក់លេខ ២៨ លើ ១២២ប្រទេស ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេ ហើយជាប្រទេសលំដាប់លេខទី១៣ ដែលបានបញ្ជូនកងកម្លាំងជានារី និងទទួលបានលំដាប់លេខ ៣ បើប្រៀបធៀបនៅក្នុងប្រទេសអាស៊ាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ