ព័ត៌មានជាតិ
ក្នុងឱកាសឆ្លងឆ្នាំសកល ភ្ញៀវទេសចរជាង៥មុឺននាក់ ចូលលំហែនៅខេត្តកំពត
កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ សុីណុល បានឲ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០-២០២១ មានភ្ញៀវទេសចរណ៍ក្នុងស្រុក បានសម្រុកមកសម្រាក លំហែ ក្នុងខេត្តកំពត ប្រមាណជាង៥មុឺននាក់។

លោកប្រធានបន្តទៀតថា ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដោយលោកជំរុញដល់មន្ទីរជំនាញនានា ពិសេសមន្ទីរទេសចរណ៍ ដើម្បីរៀបចំកែប្រែសោភ័ណភាពក្រុងកំពតឲ្យមានភាពលេចធ្លោ ពិសេសការណែនាំដល់អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រីសត បឹងហ្គាឡូត៍ ឲ្យអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត លោក សយ សុីណុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកទេសចរដែលបានចូលសម្រាកលំហែទាំងអស់ សូមចូលរួមរក្សាអនាម័យ ដោយកុំបោះចោលសំរាមផ្តេសផ្តាសនៅតាមទីសាធារណៈ ពិសេសក្នុងទឹកព្រែកកំពង់បាយ ព្រោះនៅតាមដងផ្លូវក្នុងក្រុងកំពត សុទ្ធតែមានធុងសំរាមសម្រាប់ទុកដាក់ត្រឹមត្រូវគ្រប់ទីកន្លែង៕

អត្ថបទ៖ សេង ណារិទ្ធ
ចុចអាន៖ ទេសចរខេត្ដព្រះសីហនុ កើនជាង៣ម៉ឺននាក់ ក្រោយជំងឺកូវីដអន់ថយ
ចុចអាន៖ ភ្ញៀវទេសចរជាង៥ម៉ឺននាក់ សម្រុកទៅលេងខេត្ត កែប នៅថ្ងៃឆ្លងឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច