Connect with us

ព័ត៌មានជាតិ

ចិន និងកូរ៉េខាងត្បូង ផ្តល់ជំនួយយោធាដល់ក្រសួងការពារជាតិ ច្រើនជាងគេនៅឆ្នាំ២០២២

បានផុស

នៅ

រយៈពេល០៩ខែ ក្នុងឆ្នាំ២០២២ ក្រសួងការពារជាតិទទួលបានជំនួយជារថយន្ត និងគ្រឿងចក្រផ្សេងៗទៀតរាប់រយគ្រឿង និងជំនួយឥតសំណងជាការជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងការពារជាតិថា រយៈពេល០៩ខែក្នុងឆ្នាំ២០២២នេះ ក្រសួងការពារជាតិទទួលបានជំនួយជាច្រើនពីប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។

ជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយជារថយន្ត និងគ្រឿងចក្រផ្សេងៗចំនួន ៩៩គ្រឿង មកកាន់ក្រសួងការពារជាតិ។ រីឯ ប្រទេសចិនវិញ បានជួយជាជំនួយឥតសំណងតាមរយៈការសាងសង់រោងជាង ជួសជុលនាវា  និងកំពង់ផែ ស្តារឃ្លងនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។ ក្រសួងការពារជាតិ ក៏បានទទួលនូវរថយន្តគ្រប់ប្រភេទពីប្រទេសចិនចំនួន៣លើក ស្មើនឹង ៣២៨គ្រឿង ជាមួយនឹងសម្ភារៈយោធា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀតផងដែរ។

ទន្ទឹមនឹងនោះដែល លោក ឈុំ សុជាត ក៏បានលើកឡើងបន្ថែមថា រយៈពេល៥ឆ្នាំនេះ ក្រសួងការពារជាតិក៏បាន កសាងនូវសមិទ្ធផលថ្មីៗជាច្រើន ដូចជាពង្រីកស្ថានីយវិទ្យុទាក់ទងតាមយោធភូមិភាគ ការពង្រីកប្រព័ន្ធរ៉ាដាការពារលើអាកាស។ ជាមួយគ្នានោះ ក៏មានការជួសជុលរោងជាង ក៏ដូចជា បំពាក់នូវយុទ្ធោបករណ៍បន្ថែមទៀត ក្នុងនោះក៏មានបំពាក់បន្ថែមនូវសម្ភារៈសឹក គ្រឿងចក្រ និងរថយន្តផ្សេងៗក្នុងវិស័យយោធាផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិក៏បានធ្វើកិច្ចសហប្រតិបត្តិការផ្តល់ជំនួយពីប្រទេសដៃគូជាហូរហែ ដើម្បីធានាបាននូវកិច្ចការពារប្រទេសដ៏ពេញលេញមួយ។

បន្ទាប់ពីទទួលបានសមិទ្ធផលជាច្រើនមក ក្រសួងការពារជាតិក៏នៅតែបន្តខិតខំប្រឹងប្រែងអនុវត្តនូវទិសដៅរបស់ខ្លួនទៅមុខទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ និងការបម្រើជាតិឲ្យកាន់តែមានភាពប្រសើរឡើងទៅមុខបន្ថែមទៀត៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម