ព័ត៌មានជាតិ
ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆ្លងរាលដាលជំងឺកូវីដ ក្នុងពិធីបុណ្យអុំទូក
ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆ្លងរាលដាលជំងឺកូវីដក្នុងកំឡុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយសារមានប្រជាពលរដ្ឋមួយចំនួនមានកម្មវិធីដើរកំសាន្តជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានា។
តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៨តុលានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា បើទោះបីជាមិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក យ៉ាងណាក៏ដោយ ក៏ពិធីនេះធ្វើទៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីជាការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបង្កើនបរិយាកាសទេសចរណ៍ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកសាស្ត្រាចារ្យបានបន្តថា ក្នុងន័យនេះដើម្បីបន្តនិរន្តរភាពដំណើរការប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពសម្រាប់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ និងដើម្បីរក្សាឲ្យបាននូវការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីរបស់ប្រជាពលរដ្ឋការបន្តអនុវត្តវិធានការការពារទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩ របស់បុគ្គលគ្រួសារ និងសហគមន៍ត្រូវតែបន្តធ្វើជាចាំបាច់ដើម្បីរួមចំណែកទប់ស្កាត់នូវការផ្ទុះការចម្លងវីរុសកូវីដ១៩ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍យើងសាជាថ្មីឡើងវិញពី
ព្រោះជំងឺកូវីដ១៩នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។
លោករដ្ឋមន្ត្រីបានបន្តថា ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មីជូនដល់សាធារណជន និងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសនាបតី តេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ “ ពាការពារដូចជាពាក់ម៉ាស លាងដៃ ឱ្យញឹកញាប់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង ៣កុំ ដូចជាកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ។
លោករដ្ឋមន្ត្រីសូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ ត្រូវធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីមានបញ្ហាណាមួយដែរសង្ស័យដើម្បីជាវាងការចម្លងទៅបុគ្គលដទៃទៀតដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមានត្រូវនៅដាច់ពីក្រុមគ្រួសារថែទាំនិងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុងករណីស្រាលតែបើមានរោគសញ្ញាវិវត្តទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឲ្យបានឆាប់។
ចំណែកអាជ្ញាធរនៅតាមមូលដ្ឋានត្រូវសហការគ្នាជាមួយនឹងមន្រី្តសុខាភិបាលថ្នាក់ក្រោមជាតិចាត់ចែងកម្លាំងគ្រប់គ្រងឃ្លាំមើល និងការធ្វើណែនាំការអនុវត្តវិធានការឲ្យបានខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាព។ បន្តពិនិត្យថា គ្រប់គ្នាត្រូវពាក់ម៉ាស់ទាំងអ្នកទស្សនា និងអ្នកប្រណាំងទូកចាត់ចែងគ្រប់គ្រងទីតាំងរៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញចូលមុនទស្សនិកជនចូលទៅកាន់កន្លែងទស្សនាប្រណាំងទូក។ ចាត់កម្លាំងធ្វើការវ៉ាស់កំដៅបាញ់ទឹកអាកុលលាងដៃជូនដល់អ្នកចូលរួមទស្សនាទាំងអស់កុំឲ្យមានការធ្វេសប្រហែសនៅមុខច្រកចេញចូលចែងឲ្យមានការតម្រង់ជួរឈររង់ចាំត្រូវមានគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ រាល់ទស្សនិកជនទាំងអស់ដែលចូលទស្សនាការប្រណាំងទូក និងចាត់ចែងឱ្យមានការអង្គុយនិងឈរទស្សនាប្រណាំងទូកដែលមានគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ពិនិត្យតាមដានអ្នកចូលទស្សនាទាំងអស់ និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍១១៥នៅរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី៧,៨,និង៩ខែវិច្ឆិកាឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ