Connect with us

កីឡា

កម្ពុជា​ ឈរ​​កំពូល​​តារាង​​ពូល​ A ក្រោយ​​​ឈ្នះ​​​​ពីរ​ប្រទេស​​ជាប់​​គ្នា​​នៅ​ Davis​ Cup​ 2022

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​កំពុង​ឈរ​លើ​កំពូល​តារាង​ពូល A នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២ នៅ​ប្រទេស​បារ៉ែន បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ពីរ​ប្រទេស​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា ក្រុម​វាយកូន​បាល់​កម្ពុជា​ដែល​មាន​កីឡាករ Mathew Krusling និង ប៊ុន កេន្នី ប្រកួតឯកត្តជន ខណៈ​ ឡុង សំនៀង និង Timothy Tep ប្រកួត​គូ​​បាន​យក​ឈ្នះ​សរុប​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​វាយ​កូន​បាល់​ជម្រើស​ជាតិ​ប៊ូតាន។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​ម្សិលមិញ​នេះ ក្រុម​វាយ​កូនបាល់​កម្ពុជា​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​វាយ​កូន​បាល់​ជម្រើស​ជាតិ ម៉ុងហ្គោលី ដោយ​លទ្ធផល ៣-០ ​ទៀត សម្រាប់​ការ​ប្រកួតពូល​ A ​ប្រចាំ Asia/Oceania Group IV ដើម្បី​ស្វែង​រក​ឱកាស​ឈាន​ឆ្ពោះ​ទៅ Asia/Oceania Group III នៅ​ក្នុង​ឆ្នាំ​២០២៣។

​ពូល A នេះ​មាន​៤​ប្រទេស​គឺ កម្ពុជា តួកម៉េនីស្ថាន ម៉ុងហ្គោលី និង​ប៊ូតាន។ ឆ្លង​កាត់​ការ​ប្រកួត​ឈ្នះ​​២​លើក​កន្លង​កន្លង​មក ក្រុម​វាយ​កូន​បាល់​កម្ពុជាកំពុង​ឈរ​លើ​កំពូល​តារាង ខណៈ​លេខ២ តួកម៉េនីស្ថាន​ ដែល​ទើប​ប្រកួត​១លើក​គឺ​ឈ្នះ ប៊ូតាន ហើយ​លេខ​៣ ម៉ុងហ្គោលី ទើប​បាន​១​ប្រកួត ខណៈ ប៊ូតាន ចាញ់​ទាំង​ពីរ​ប្រកួត។

ការ​ប្រកួត​បន្ទាប់ ក្រុម​វាយ​កូន​បាល់​កម្ពុជា ត្រូវ​ជួប តួកម៉េនីស្ថាន នៅ​ថ្ងៃ​២០ ខែ​តុលា ឆ្នាំ​២០២៣។ ប្រសិន​បើ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​តួកម៉េនីស្ថាន ដូច្នេះ​កម្ពុជា​នឹង​បន្ត​ឈរ​លើ​កំពូល​តារាងពូល A ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ជា​មួយ​ក្រុម​លេខ​១​ក្នុង​ពូល B។ នៅ​ពូល B មាន​ម្ចាស់​ផ្ទះ ​បារ៉ែន គុយវ៉ែត សិង្ហបុរី ហ្គាំ និង​ឡាវ។

បន្ទាប់​មក ក្រុម​ដែល​ចំណាត់​ថ្នាក់​លេខ១​ក្នុង​ចំណោម​ពូល​ទាំង​ពីរ​​ខាង​លើ​នឹង​ទៅ​ប្រកួត​​ជា​មួយ ស្រីលង្កា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម ប្រទេស គីហ្ស៊ីស្ថាន បង់ក្លាដែស អ៉ីរ៉ាក់ ព្រុយណេ យេម៉ែន និងង​ម៉ាឌីវ ទើបរក​ឃើញ​ក្រុម​ខ្លាំង​មួយ​ឡើង​​​ទៅកម្រិត​៣ Asia/Oceania Group III នៅ​ក្នុង​ឆ្នាំ​២០២៣។

សូម​បញ្ជាក់​ថា ក្រុមវាយកូន​បាល់​កម្ពុជា​ដែល​មាន​សមាជិក​១០​រូប​ដឹក​នាំ​ដោយ​លោក​អគ្គលេខាធិការ ទេព រិទ្ធិវិទ្ធ ទៅ​ប្រទេស​បារ៉ែន​ធ្លាប់​បាន​​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ពិភព​លោក Davis Cup តាំង​ពី​ឆ្នាំ​២០១២​មក​ម៉្លេះ។ ការ​ចូល​រួម​ប្រកួត​ឆ្នាំ​២០២២​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ខ្លួន​សម្រាប់​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម