KPT+
មកស្គាល់លម្អិតប្រធានាធិបតី ទីម័រខាងកើត ដែលមកទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតលោក Jose Manuel Ramos-Horta នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ នេះដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ។
លោក Jose Manuel Ramos-Horta កើតថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៤៩ ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីទីម័រខាងកើត ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីជាប់ឈ្មោះជាបេក្ខជននៃសភាជាតិសម្រាប់ការកសាងទីម័រឡើងវិញ ។ នេះមិនមែនជាលើកដំបូងទេដែលលោកធ្វើជាប្រធានាធិបតី ពោលលោកធ្លាប់ធ្វើ ១ អាណត្តិផងដែរពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០៧ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ ។
បន្ទាប់ពីចាកចេញពីតំណែងជាប្រធានាធិបតីក្នុងឆ្នាំ ២០១២ លោក Ramos-Horta ត្រូវបានតែងតាំងជាអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ (UN) និងជាប្រធានការិយាល័យកសាងសន្តិភាពរួមបញ្ចូលគ្នារបស់អង្គការសហប្រជាជាតិនៅប្រទេសហ្គីណេប៊ីស្សូ (UNIOGBIS) កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៣ ។
មុនកាន់តំណែងជាប្រធានាធិបតី, លោក Ramos-Horta គឺជារដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ និងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ។ ចំណែកនៅឆ្នាំ ១៩៩៦ លោក Ramos-Horta គឺជាសហអ្នកទទួលរង្វាន់ណូបែលសន្តិភាពរួមជាមួយលោក Carlos Filipe Ximenes Belo សម្រាប់ការងារឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌ និងសន្តិភាពចំពោះជម្លោះនៅទីម័រខាងកើត ។
ដោយឡែកក្នុងនាមជាស្ថាបនិក និងជាអតីតសមាជិកនៃគណបក្ស Fretilin លោក Ramos-Horta បានបម្រើការជាអ្នកនាំពាក្យនិរទេសសម្រាប់ការតស៊ូរបស់ទីម័រខាងកើត ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃការកាន់កាប់របស់ឥណ្ឌូណេស៊ីលើទីម័រខាងកើត ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៩៩ ប៉ុន្តែលោកបានលាលែងចេញពីតំណែងបក្សនៅឆ្នាំ ១៩៨៨ ហើយបានក្លាយជាអ្នកនយោបាយឯករាជ្យ ។
បន្ទាប់ពីទីម័រខាងកើតទទួលបានឯករាជ្យនៅឆ្នាំ ២០០២, លោក Ramos-Horta ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសដំបូងរបស់ប្រទេស ។ គាត់បានបម្រើការក្នុងមុខតំណែងមួយនេះរហូតដល់ការលាលែងពីតំណែងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០០៦ ចំពេលមានភាពចលាចលនយោបាយ ។
ចំណែកនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០០៦ បន្ទាប់ពីការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Mari Alkatiri, លោក Ramos-Horta ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីដោយលោកប្រធានាធិបតី Xanana Gusmao ។
រយៈពេល ២ សប្តាហ៍ក្រោយមក គឺនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០០៦ លោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ២ របស់ទីម័រខាងកើត ខណៈក្រោយមកគាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីក្នុងឆ្នាំ ២០០៧ ។ អ្វីដែលជាហេតុការណ៍មិននឹកស្មានដល់នោះ គឺនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០០៨ លោក Ramos-Horta ត្រូវបានខ្មាន់កាំភ្លើងលួចប៉ុនប៉ងធ្វើឃាត ប៉ុន្តែមិនបានសម្រេច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ មីយ៉ាន់ម៉ា ផ្លាស់កន្លែងឃុំឃាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់