Connect with us

ចរាចរណ៍

បញ្ហាបើកបរឡើងជែងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងមនុស្ស ០២ នាក់ របួសធ្ងន់-ស្រាល​

បានផុស

នៅ

បើកបរ​ឡើង​ជែង គឺជា​ករណី​ជាប់​បម្រាម ដែល​សមត្ថកិច្ច​ត្រូវ​តែ​ចាប់​ផាក​ពិន័យ ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ និង​បុគ្គល​ល្មើស។ ប៉ុន្តែ​ករណី​នេះ នៅតែ​កើត​មាន​ឡើង​ទាំង​អ្នក​បើកបរ​ម៉ូតូ​ក៏ដូចជា​រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ មនុស្ស​ប្រុស-ស្រី ចំនួន ០២ នាក់ បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​ម៉ូតូ ០២ គ្រឿង បុក​គ្នា កាលពី​វេលា​ម៉ោង ១៨​និង ៤០ នាទី ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២២ ស្ថិតនៅ​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង ១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ព្រោះតែ​ករណី​ឡើង​ជែង។

ប្រភព​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លីច ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1AA-5733 បើកបរ​ដោយ​ឈ្មោះ លន់ ដាលីន ភេទ​ស្រី អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង ១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា​ឌ្រីម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ ពាក់​ស្លាក​លេខ បាត់ដំបង 1AO-5842 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ យាត ផាវី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង ២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន និង​មិន​ពាក់មួក​សុវត្ថិភាព​ផង​នោះ បាន​ឡើង​វ៉ា​ជែង​រថយន្ត​ខាងមុខ ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ រីឯ​ភាគី​ខាង​ម៉ូតូ​ឃ្លីច រង​របួស​ស្រាល ចំណែក​ម៉ូតូ​ខូចខាត​ទាំងសងខាង​យ៉ាង​ដំណំ​ផង​ដែរ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ដឹក​បញ្ជូន​បុរស​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ។ ចំណែក​មធ្យោបាយ​ទាំងពីរ ត្រូវ​បាន​វាស់វែង រួច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម