Connect with us

សន្តិសុខសង្គម

លោក នេត សាវឿន​៖ គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​រតនគិរី ត្រូវ​ត្រៀម​ចំពោះ​ស្ថានការ​អាច​កើត​នៅ​ពេល​ខាង​មុខ

បានផុស

នៅ

លោក​នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បានក្រើន​រំលឹក​ដល់​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​រតនគិរី​ទាំង​មូល ​ត្រូវ​ត្រៀមលក្ខណៈ និង​ព្យាករណ៍​ចំពោះ​ស្ថាន​ការ​ដែល​អាច​កើត​មាន​ឡើង​​ ដោយហេតុ​ថា​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ​នេះ​​។ ការ​លើក​ឡើង​​បែប​នេះ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​ស្នង​ការ​នៃ​ការ​ដ្ឋាន​នគរបាល​ខេត្ត​រតនៈ​គិរី​កាល​ពី​ថ្ងៃ​ទី ១៨ ម្សិលមិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត សាវឿន លើក​ឡើង​ថា ដោយ​សារ​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​ធ្វើ​ឡើង​នៅ​ក្នុងខែ​វិច្ចិកា​ ឆ្នាំ២០២២ ​ក្នុង​នាម​ជាគណៈបញ្ជាការ​ឯក​ភាព​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ផែន​ការ​ការ​ពារ​សន្តិសុខ​ និង​សុវត្ថិភាព ត្រៀម​ខ្លួន​ទប់ទល់​បញ្ហា​បទឧក្រិដ្ឋ​ផ្សេងៗ។ ជា​មួយ​គ្នា​នេះ ពាក់ព័ន្ធ​ចំពោះ​ក្រុម​ជ្រុល​និយម​ដែល​ប៉ុនប៉ង​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ត្រូវ​តែ​ការពារ​ឲ្យ​បាន​ដាច់ខាត ដើម្បី​សន្តិភាព និង​ស្ថិរភាព​ជា ពិសេស​សេចក្តីសុខ​របស់​ប្រជាជនកម្ពុជា។​

លោក នេត សាវឿន ក៏​បានណែនាំ​ដល់​​ស្នង​ការ​នគរបាល​ខេត្តទើប​តែង​តាំង​ថ្មី ត្រូវ​ដោះ​ស្រាយ​នូវ​អ្វីៗ​ដែល​ជាទុក្ខកង្វល់របស់​ប្រជាពលរដ្ឋ និង​ក្តីបារម្មណ៍​របស់​ប្រជាពលរដ្ឋ​មានបទល្មើសឆក់ប្លន់ ហឹង្សា គ្រោះថ្នាក់ចរាចរណ៍ និង​គ្រឿងញៀន។

លោក អ៊ុង សុភាព ត្រូវ​បាន​តែង​តាំង​ជា​ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ជំនួស​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ដែល​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍៕

ដោយ​៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម