Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា បកស្រាយច្បាស់ៗ ក្រោយផ្ទុះការវែកញែករឿងរូបថតកៀកកើយបុរសម្នាក់​

បានផុស

នៅ

តារា​ចម្រៀង​ស្ពាយ​ឈ្មោះ​ជា​អ្នក​មេម៉ាយ​កូន ១ រូប​ស្រស់ អ្នកនាង ពេជ្រ សូលីកា ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ ចាប់​អារម្មណ៍​គ្រប់​គ្នា បន្ទាប់ពី​នាង​បង្ហោះ​រូបថត​កៀកកើយ​ជាមួយ​នឹង​បុរស​វ័យ​ចំណាស់​ម្នាក់ ក្នុង​កាយវិការ​ហាក់​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​លើស​ពី​ធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ផ្អែកលើ​រូបភាព​ថត​កៀកកើយ​ដែល​ត្រូវ​បាន​តារា​ស្រី ពេជ្រ សូលីកា បញ្ចេញ​នោះ គេ​ឃើញ​មាន​អ្នក​គាំទ្រ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន នាំ​គ្នា​ផ្ទុះ​ការ​វែកញែក ដោយ​ខ្លះ​សង្ស័យ​ថា បុរស​រូប​នោះ គឺជា​គូស្នេហ៍​ថ្មី​របស់ ពេជ្រ សូលីកា។ ដោយឡែក​ខ្លះ​ក៏​យល់​ឃើញ​ថា រវាង​អ្នក​ទាំងពីរ ទំនង​ជា​អ្នក​រាប់អាន​គ្នា ឬ​មួយ​អាច​ជា​បងប្អូន​សាច់ញាតិ​នឹង​គ្នា។

ជា​ការ​ឆ្លើយតប​ចំពោះ​រឿង​ដែល​គេ​សង្ស័យ​លើ ភ្លាមៗ​នេះ សាមីខ្លួន អ្នកនាង ពេជ្រ សូលីកា បាន​ចេញ​មុខ​បកស្រាយ​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា បុរស​នាង​ថត​ស្និទ្ធស្នាល​កៀកកើយ​ជាមួយ​នោះ គឺ​ពុំ​មែន​ជា​សង្សារ​នឹង​គ្នា​ទេ ព្រោះ​គាត់​ជា​បងប្រុស​បង្កើត​របស់​នាង​តែប៉ុណ្ណោះ។

អ្នកនាង ពេជ្រ សូលីកា បាន​រៀបរាប់​បន្ថែម​ថា ឲ្យ​អូន​សុំទោស​ហ៊ា​ធំ និង​សោ ផ្ទុះ​ចង់​បែក Facebook អូន​ពេក អ៊ីចឹង​សុំ​បញ្ចេញ​រូប Sweet នេះ មួយ​ហើយ។ បងៗ​ខ្លះ​ខម​មិន​ស្រួលបួល ព្រោះ​ការ​ខម​មិន​វា​បង្ហាញ​ពី​អត្តចរិត និង​សន្ដាន​របស់​យើង​ដែរ បងប្រុស​បង្កើត។

តាម​ការ​កត់​សម្គាល់ អ្នក​មេម៉ាយ​រូប​ស្រស់ ពេជ្រ សូលីកា មួយ​រយៈ​ចុង​ក្រោយ ហាក់​ជួបប្រទះ​នូវ​រឿងរ៉ាវ​ស្មុគស្មាញ និង​មិន​សប្បាយចិត្ត​មួយ​ចំនួន ពោល​គឺ​ចាប់​តាំងពី​មាន​ដំណឹង នៃ​ការ​បែកបាក់​ស្វាមី។ រំលង​បញ្ហា​បែកបាក់​ស្នេហា​នេះ​មិនបាន​ប៉ុន្មាន កាលពី​ថ្មីៗ​កន្លង​មក​នេះ ពេជ្រ សូលីកា ក៏​កើត​មាន​រឿងរ៉ាវ​យល់​ច្រឡំ​ទំនាក់ទំនង​ជាមួយ​បេក្ខជន សុភិទិ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ទាំងពីរ​បកស្រាយ​ថា​ត្រឹម​ការ​រាប់អាន​គ្នា​ប៉ុណ្ណោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើរ​ត្រាំ​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

ព័ត៌មានជាតិ៤៣ នាទីutes មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ៤៦ នាទីutes មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម