Connect with us

សន្តិសុខសង្គម

មន្ត្រី​ចាប់ផ្ដើម​បញ្ចេញវ៉ាក់សាំង​ជំងឺអុតក្ដាមការពារគោ ក្របី

បានផុស

នៅ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី ១៩ ខែតុលានេះ បានចុះចាក់វ៉ាក់សាំងជំងឺអុតក្តាម គោ ក្របី នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំចំនួនជាង ៥០០ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានរយការណ៍ថា មានសត្វគោក្របី នៅក្នុងខេត្តកំពង់ធំ សរុបមានចំនួនជាង២១ម៉ឺនក្បាល។ ក្នុងនោះសត្វគោក្របីបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ សរុបចំនួនជាង ២៨,០០០ក្បាល លើប្រាំមួយ ក្រុង ស្រុក ចំនួន២៧ ឃុំ សង្កាត់។

កន្លងមកមន្ទីរកសិកម្មខេត្តកំពង់ធំដែលមានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តបានចាក់វ៉ាក់សាំងជំងឺសារទឹក ក្នុងអំឡុងពេលទឹកជំនន់សរុបបានចំនួនជាង ៥០,០០០ក្បាល នៅតាមទីតាំងឃ្វាលគោរក្របី និងទីទួលសុវត្ថិភាពរួចរាល់ផងដែរ។

ក្នុងឱកាសនោះដែរលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លើកឡើងថា នេះគឺជាដំណាក់សំខាន់មួយ ដែល អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ផ្តើមបញ្ចេញវ៉ាក់សាំង “អ៊ុតក្តាម” ដើម្បីការពារ ជំងឺឆ្លងទៅកាន់គោក្របីរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របពេលដែលទឹកំពុងស្រកចុះ។

ស្ថានភាពនេះសត្វគោក្របីអាចប្រឈមមុខនឹងជំងឺអុតក្ដាមដែលធ្វើឲ្យស្លាប់ប្រសិនបើកើតជំងឺមានសភាពធ្ងន់ធ្ងរ។ ហើយក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ដោយជំនន់ដោយសារទឹកជំនន់ ខេត្តកំពង់ធំរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

ទន្ទឹមនេះ ក្នុងនាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាប់ផ្តើមបញ្ចេញវ៉ាក់សាំងអ៊ុតក្តាម ដែលអគ្គនាយកដ្ឋានរក្សាទុកសម្រាប់កាលៈទេសៈ ដែលត្រូវការចាក់គោក្របីនៅតាមភូមិឋាន និងទីទួលសុវត្ថិភាព។ ទន្ទឹមនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបញ្ចេញវ៉ាក់សាំង ដុំពក និងវ៉ាក់សាំងជំងឺ អ៊ុតក្តាម ជូនមន្ទីរកសិកម្ម រាជធានីខេត្ត ដែលស្នើរសុំ ដើម្បីចាក់សត្វពាហៈ នៅតាមមូលដ្ឋានបន្ថែមទៀត។

មន្ត្រីដដែលរូបនេះបន្ថែមថា បន្ទាប់ពីចាក់វ៉ាក់សាំងគោ ក្របី របស់ប្រជាពលរដ្ឋនៅនៅទីនេះរួច ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល ខេត្តកំពង់ធំ នឹងត្រូវផ្តល់វ៉ាក់នៅស្រុកប្រាំមួយផ្សេងទៀត នៅក្នុងខេត្តកំពង់ធំ ដែលកំពុងប្រឈម នឹងជំងឺ អ៊ុតក្តាម។

លោក តាន់ ផាន់ណារ៉ាក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បន្តនាំយកសត្វពាហនៈរបស់ខ្លួនទៅចាក់វ៉ាក់ជំងឺអុតក្តាម និងវ៉ាក់សាំងផ្សេងទៀត ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមការអនុវត្តន៍ ផ្ទាល់ដោយការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល ជាពិសេសរាយការណ៍កាន់ភ្នាក់ងារពេទ្យសត្វ រាល់ពេលមានជំងឺកើតចំពោះសត្វ ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម