សន្តិសុខសង្គម
ពិស្ដារ មន្ទីរពេទ្យគន្ធបុប្ផា ឆ្លើយតបករណីមរណភាពកុមារី ដែលឪពុកបង្ហោះការមិនពេញចិត្ត
មន្ទីរពេទ្យ គន្ធបុប្ឆា មុននេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីមរណភាពរបស់កុមារីឈ្មោះ ខន រ៉ានីកា ស្របពេលមហាជនកំពុងចាប់អារម្មណ៍ ខណៈឪពុកសពកុមារី នៅថ្ងៃនេះ បានបង្ហោះលើបណ្ដាញសង្គម ថា គ្រូពេទ្យនៅ មន្ទីរពេទ្យគន្ធបុប្ឆា ថាកូនគាត់មិនកើតអីធ្ងន់ធ្ងរ មិនឱ្យសម្រាកនៅពេទ្យ រហូតជួយលែងទាន់ ព្រមទាំងគ្រួពេទ្យសម្ដីអាក្រក់។
សេចក្ដីប្រកាសព័ត៌មាន លើកឡើងថា មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ បានពិនិត្យ និងពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ ២ឆ្នាំ ៨ខែ ដែលអាណាព្យាបាលបានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ នៅថ្ងៃទី ១៧ តុលា ២០២២ ម៉ោង១៤ និង៣០នាទី។ ក្រោយការពិនិត្យ គ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះ មិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរដែលត្រូវដាក់ឱ្យសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យបានផ្តល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន ៣ថ្ងៃ។ ជាទូទៅ និងជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត ២០០០នាក់ ដែល ៨០% នៃកុមារទាំងនោះត្រូវបានផ្តល់ថ្នាំឱ្យចំនួន ៣ថ្ងៃ (Ambulatory Treatment) ហើយដែលក្នុងរយៈពេលនេះ អ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេល បើមានរោគសញ្ញាប្រែប្រួល។
ក្នុងករណីកុមារី ខន រ៉ានីកា នេះ អាណាព្យាបាល បាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំលេប និងព្យួរសេរ៉ូម (តាមសម្ដីជីដូន)។ បន្ទាប់មក ជីដូនបាននាំចៅមក មន្ទីរពេទ្យ គន្ធបុប្ផា វិញនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨យប់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដែលត្រូវសង្គ្រោះបន្ទាន់ (Cardio-Respiratory Failure)។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះអស់ពីសមត្ថភាព អស់រយៈពេលជាង ៣ម៉ោង។ ជាអកុសល យើងមិនអាចសង្គ្រោះកុមារីនេះបាន។
ជាការសន្និដ្ឋាន យើងអាចយល់ថា ការវិវត្តយ៉ាងឆាប់ហ័សនៃស្ថានភាពជំងឺរហូតដល់មរណៈភាពភ្លាមៗមុន ២៤ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា៖ Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant។ មន្ទីរពេទ្យគន្ធបុប្ផា មានសេចក្តីសោកស្តាយជាទីបំផុត និងយល់ពីអារម្មណ៍សង្វេគរបស់ឪពុកម្ដាយ និងក្រុមគ្រួសារ។ មន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព។
បន្ទាប់ពីការបង្ហោះលើបណ្ដាញសង្គម Facebook របស់បុរសជាឪពុក មានការចែករំលែក និងបញ្ចេញយោបល់ ចូលរួមសោកស្ដាយចំពោះការបាត់បង់កូន ក៏ដូចជាគាំទ្រការលើកឡើងរបស់បុរសខាងលើ ពាក់ព័ន្ធនឹងសម្ដីរបស់គ្រូពេទ្យ។ ជាមួយគ្នានេះ ក៏មានមហាជន ថ្លែងអំណរគុណពេទ្យគន្ធបុប្ផា និងបង្ហាញពីការលំបាករបស់គ្រូពេទ្យ ដូចជាការហត់នឿយ និងការប្រាស្រ័យជាមួយអាណាព្យាបាលដែលពិបាកសួរនាំ។
គួរបញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ កុមារឈឺចំនួន ៦៣ ៩៨៧នាក់, កុមារមានជំងឺធ្ងន់ៗ ១១ ៧៣៩នាក់ ដាក់ឱ្យសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យ, កុមារមានជំងឺគ្រុនឈាម ចំនួន ៦៤២នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២ ១៨១នាក់ ត្រូវបានទទួលការវះកាត់, វះកាត់បេះដូង និងភ្លិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា ភ្នំពេញ និងសៀមរាបមាន ចំនួន៨៩នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕
-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង