ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានពលរដ្ឋឲ្យប្រយ័ត្ន ក្រោយសត្វក្រពើ រួចចេញពីកសិដ្ឋាន ដោយសារទឹកជំនន់
ប្រទេសថៃ កំពុងបើកការស្វែងរកសត្វក្រពើចំនួន ២ក្បាល ដែលរួចពីកសិដ្ឋានមួយកន្លែង អំឡុងពេលមានទឹកជំនន់នៅក្នុងស្រុក Muang នៃខេត្ត Khon Kaen។
លោក Samrong Montri មេឃុំ Nong Tum ក្នុងស្រុក Muang បានដឹកនាំប្រជាពលរដ្ឋ ចាប់បានសត្វក្រពើមួយក្បាល ប្រវែងជាង៣ម៉ែត្រ តាមប្រឡាយទឹក ក្នុងឃុំនៅវេលាម៉ោងប្រហែល ៤ និង៣០នាទីរសៀលថ្ងៃអង្គារ។
វាជាសត្វក្រពើទី២ ដែលត្រូវចាប់បាន បន្ទាប់ពីសត្វក្រពើទី១ ត្រូវបានរកឃើញនៅវាលស្រែកាលពី៣ថ្ងៃមុននេះ។
លោក Samrong និយាយថា សត្វទាំង២ក្បាលនេះ ស្ថិតក្នុងចំណោមក្រពើអាយុប្រហែល១ឆ្នាំទាំង៤ក្បាល ដែលបានរួចពីកសិដ្ឋានតែមួយ។ ពេលនេះ ក្រុមអជ្ញាធរកំពុងស្វែងរកក្រពើនៅសល់ចំនួន ២ក្បាលទៀត។
ស្របពេលជាមួយគ្នានោះដែរ អភិបាលខេត្ត Khon Kaen លោក Kraisorn Kongchalard កាលពីថ្ងៃអង្គារ បានព្រមានប្រជាពលរដ្ឋក្នុងខេត្ត Nong Tum ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច