ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំពីធីពិព័រណ៌ភូមិ១ផលិផល១ ដើម្បីអបអរសាទរពីធីបុណ្យអុំទូក
ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរ អង្គភាពទាំង៣ស្ថប័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានចូលរួមកាត់ខ្សែបូសម្ពោធដាក់តាំងពិព័រណ៌ភូមិ១ផលិផល១ នៅសួនមានជ័យមាន ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានស្តង់ដាក់លក់ទំនិញចំរុះមានចំនួន៨៥ស្តង់ ក្នុងនោះមានស្តង់ផលិតក្នុងស្រុកចំនួន២៤ស្តង់របស់អាជីវករក្នុងស្រុក ក្នុងរយះពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

លោក អ៊ុំ រាត្រី បានប្រាប់ឲ្យដឹងថា ការដាក់តាំងពិព័រណ៌ភូមិ១ផលិផល១នេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ និងចង់បង្ហាញពីសមិទ្ធផលដែលជាស្នាដៃរបស់ខ្មែរផលិតក្នុងស្រុក បង្ហាញឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យបានដឹងហើយក៏ចង់ទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យងាកមកគាំ និងប្រើប្រាស់ផលិតផល ដែលបង្កើនឡើងដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អាជីវករដែលបានផលិតទៀតផង។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងឱកាសបើកការតាំងលក់ពិព័រណ៌ភូមិ១ផលិតផល១នេះ ក៏ចង់ឲ្យជនជាតិបរទេសមកចាប់អារម្មណ៍លើផលិតផលរបស់ខ្មែរ និងក៏ដូចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ពីស្នាដៃរបស់ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតាយើងជាយូរមកហើយ ពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់យើង ជាជាងគាំទ្រផលិតផលនៅក្រៅស្រុក ដែលជាហេតុនាំឲ្យអាជីវករអ្នកផលិបាក់ទឹកចិត្តក្នុងការផលិត នឹងត្រូវចូលរួមលុបបំបាត់ការនាំចូលផលិតផលចូលពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់តាំងលក់ពិពរ័ណ៍ភូមិ១ផលិតផល១ក៏ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើអ្នកផលិតក្នុងការច្នៃប្រឌិតផលិតផល១ ឬច្រើនប្រភេទតាមបច្ចេកទេស និងស្របតាមភូមិឋាន វប្បធម៌របស់ខ្លួនប្រកបដោយគុណភាពដោយប្រើវត្ថុធាតុដើម និងធនធាននៅក្នុងស្រុកដែលមានស្រាប់ សម្រាប់លក់លើទីផ្សាក្នុងប្រទេស និងអន្តរជាតិដោយឈរលើគោលការណ៍ច្បាស់លាស់ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង








-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?