Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបណ្ដាគណបក្សនយោបាយ ជួយជំរុញអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោត  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ ជួយជំរុញបន្តឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃនេះតទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី ២០ ខែតុលានេះរួចមក សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ ជួយជំរុញបន្តឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការរួមចំណែកមួយយ៉ាងសំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះបណ្ដាបក្សនយោបាយ ជួយអំពាវនាវចំពោះប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ឲ្យបានចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះនោះជាចំណែក​មិនមែនគ្រាន់តែរដ្ឋាភិបាល ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សប្រជាជននោះទេ ប៉ុន្តែគឺជាកាតព្វកិច្ច នៃបណ្ដាបក្សនយោបាយទាំងអស់ គណបក្សនយោបាយទាំងអស់ ប្រសិនបើកសាងចំនួនសមាជិកបក្សខ្លួន អ្នកគាំទ្រខ្លួន ប៉ុន្តែបើអត់មានអ្នកចុះឈ្មោះបោះឆ្នោត ក៏មិនមានន័យអ្វីដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គឺជារឿងចាំបាច់ណាស់ ដែលបណ្ដាគណបក្សនយោបាយទាំងអស់ អំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោត ដើម្បីកុំឲ្យដល់ពេលបោះឆ្នោត មិនមានឈ្មោះបោះឆ្នោតនឹងគេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ដូច្នេះវាជាការចាំបាច់ណាស់​ ដែលបណ្ដាបក្សនយោ​បាយ​ទាំងអស់ អំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រាប់ទាំង ជាពិសេសអ្នកគាំទ្រខ្លួន ឲ្យមកចុះឈ្មោះបោះឆ្នោត កុំឲ្យដល់ពេលបន្ទាប់ពីការបោះឆ្នោត បែរជាថា ពួកខ្ញុំ​ សមាជិករបស់ខ្ញុំ អត់មានសិទ្ធិបោះឆ្នោតនឹងគេ អត់បានបោះ វាទៅជាកំហុស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញវាមិនមែនជាកំហុស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ វាជាកំហុសរបស់គណបក្ស​ដែលខ្លួនមានសមាជិកគាំទ្រ តែមិនជំរុញមកចុះឈ្មោះបោះឆ្នោត»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែតុលានេះ បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៥១ ទៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៥២ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម