Connect with us

KPT+

ចង់បានទំនាក់ទំនងដល់ចាស់ មិនមែនស្នេហាភ្លើងចំបើង អានគន្លឹះ ៤ នេះ

បានផុស

នៅ

សម័យនេះទំនើបណាស់ សូម្បីតែក្ដីស្រលាញ់ក៏ត្រូវដើរឲ្យទំនើបតាមគ្នា ខណៈគូស្នេហ៍​មួយ​ចំនួន​តែងបង្ហាញថា ស្រលាញ់​គ្នា​ខ្លាំងបាត់មុខមិនបាន ប៉ុន្តែ​ផ្ទុយវិញ ស្រាប់តែប្រកាសបែក​គ្នា​រកលេសត្រូវរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថាមានគូស្នេហ៍ខ្លះ​មិន​សម​ប្រកប​ក្ដី​​ តែ​ក៏​មាន​​គូស្នេហ៍​មួយ​ចំនួន​ស្រលាញ់​គ្នា​បាន​យូរ ​រហូត​ដល់​ចាស់ៗ​រៀង​ខ្លួន​ក៏​មាន។ តើ​អ្វី​ដែល​សំខាន់​បំផុត​ សម្រាប់​គូស្នេហ៍​បច្ចុប្បន្ន​ ដែល​ចង់​រក្សា​​ទំនាក់ទំនង​មួយ​នេះ​បាន​យូរ​ មិនមែន​ជា​ស្នេហា​ភ្លើង​ចំបើង។ ខាងក្រោម​នេះ​ ជា​អាថ៌កំបាំង​ពី​គូស្នេហ៍​ដែល​ធ្លាប់​មាន​បទពិសោធន៍ ​និង​បាន​រក្សា​​​ជីវិត​ស្នេហា​ដ៏​យូរ​អង្វែង​ដល់​គ្នា​ ជា​ពិសេស​គឺ​ការ​រស់​ចុះ​សម្រុង​គ្នាតែម្ដង។

១ រក្សា​គម្លាត​ ឬ​ចម្ងាយ​ពី​គ្នា​ឲ្យ​ត្រឹមត្រូវ (មិន​ឆ្ងាយពេកឬមិនជិតពេក)

គូស្នេហ៍​ដែល​មានទំនាក់ទំនង​រយៈពេល​យូរ​ មាន​ទំនោរ​រក្សា​កម្រិត​ចម្ងាយ​សមរម្យ​ពី​គ្នា។ នៅពេលដែលយើង​ស្រឡាញ់គ្នា តែងចង់​នៅក្បែរ​គ្នាគ្រប់ពេលវេលា​មិនខាន។ ប៉ុន្តែ​ការ​ចំណាយពេលជាមួយ​គ្នាច្រើនពេកឬ​ធ្វើ​អ្វី​ឲ្យដៃគូម្ខាងទៀតមិន​ពេញ​ចិត្ត មិន​និយាយ​អ្វី​ចូល​ត្រចៀក​គ្នានោះ​អាច​នឹងធ្វើឲ្យដៃគូ​​ខឹងឬតូចចិត្តនឹង​ពាក្យ​សម្ដី​តូចតាច ។ ម៉្យាង​ទៀត​ វាក៏​បង្ក​ឲ្យ​មាន​ជម្លោះ​កាន់តែ​ញឹកញាប់ ប្រសិនបើយើងមិន​រក្សា​ចម្ងាយ​ត្រឹមត្រូវ ដៃគូម្ខាងទៀត​នឹងគិតថា​​ យើង​ជា​មនុស្ស​រំខាន។ ការ​រក្សា​ចម្ងាយ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​គ្នា​ គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ជីវិត​គូស្នេហ៍​ ដើម្បីមានពេលវេលាផ្ទាល់ខ្លួន និង​ពេលវេលាជាមួយគ្នា។ អ្នកមិនចាំបាច់តាមដាន​គ្នា​គ្រប់​ពេល​នោះ​ទេ​ ព្រោះគូស្នេហ៍​មិនមែន​ជន​ជាប់​ចោទ​ ដែល​អ្នក​ត្រូវ​ចោទសួរនោះទេ!

២ អ្វីក៏ដោយដែលអ្នក​គិត សូមនិយាយវាឲ្យម្ខាងទៀតបានផង

នៅពេលដែលមានការមិនពេញចិត្ត មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​មិន​ចង់​និយាយ​ចេញ​ ព្រោះ​មិន​ចង់​ប្រយុទ្ធ​ឬ​ទាស់សំដី​តូចធំ​ដាក់គ្នា។ ប៉ុន្តែវាសំខាន់ជាង បើយើងព្រមនិយាយប្រាប់គ្នា បើ​យើង​មិន​ពេញចិត្ត​នឹង​សង្សារ​យើង ហើយ​បន្ត​ទ្រាំ​នឹ​ងវា​ទៀត​នោះ យើងនឹងក្លាយ​ជា​មនុស្ស​ពូកែ​មួម៉ៅ ច្របូកច្របល់​ក្នុង​ចិត្ត ហើយ​រង់ចាំ​ថ្ងៃ​ផ្ទុះ​ឡើង រហូត​ដល់​ពិបាក​នឹង​ជួសជុល​ឡើង​វិញ។ ផ្ទុយទៅវិញ បើ​យើង​មិន​ពេញចិត្ត​នឹងអ្វីមួយ និង និយាយ​ភ្លាម មិនចាំបាច់​មាន​ទម្រង់​លាក​ពុត​ជា​តួឯក​ទេ។ មនុស្ស​ស្រលាញ់​គ្នា​ នឹង​អាច​យល់​ឬទទួលស្គាល់ ហើយ​ប្រឹង​ស្រាយ​បញ្ហា​ភ្លាមៗ​ដោយ​​មិន​បង្អង់យូរ។

៣ កុំមានអារម្មណ៍ពេក ឬរំពឹងទុកថាគូស្នេហ៍នឹងធ្វើនេះធ្វើនោះដើម្បីតែយើង

នេះ​ជា​វិធី​មួយ​ ​ដើម្បី​ធ្វើ​ឲ្យទំនាក់​ទំនង​កាន់​តែ​យូរ។ នៅពេលដែលយើងនៅក្នុងទំនាក់ទំនង ជាការ​ពិតណាស់​ យើងនឹងមានការ​រំពឹងទុកពីគូស្នេហ៍។ ប្រសិនបើភាគីម្ខាងទៀតមិន​ប្រព្រឹត្ត​ដូច​ការ​រំពឹង​ទុក យើង​នឹង​មាន​អារម្មណ៍​តូចចិត្ត ​ខឹងសម្បា ​ហើយឈានទៅ​ប្រើ​ពាក្យ​គំរោះគំរើយ​ភ្លាមៗ​។​ បើ​អ្នក​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត ចូរ​ប្រយ័ត្ន​កុំ​ប្រើ​អារម្មណ៍​របស់​អ្នក​ខ្លាំង​ពេក។ ព្យាយាម​មាន​ហេតុផលត្រឹមត្រូវ និង​ប្រយ័ត្នប្រយែង​ជាមួយ​នឹង​ពាក្យសម្ដី និង​សកម្មភាព​របស់​អ្នក​ចំពោះ​គូស្នេហ៍។

៤ កុំពឹងផ្អែកលើគ្នាទៅវិញទៅមកច្រើនពេក (រៀនធ្វើអ្វីដោយខ្លួនឯង)

វាជាការពិត ដែលទំនាក់ទំនងត្រូវតែពឹងផ្អែកលើគ្នាទៅវិញទៅមក​ ដើម្បីឲ្យកាន់តែ​ស៊ី​សង្វាក់​គ្នា។ ប៉ុន្តែ​ចំណុច​សំខាន់​មួយ​នៃ​គូស្នេហ៍​ដែល​មានទំនាក់ទំនង​វែង ​គឺ​មិន​សូវ​ពឹង​ពាក់​គ្នា​ខ្លាំង​ពេក​ទេ។ បើ​យើង​តែងទម្លាប់ពឹងលើដៃគូ ដោយមិនព្រមធ្វើរឿងនោះ​ដោយខ្លួនឯងសោះ ថ្ងៃណា​មួយយើង​នឹងស្ដាយក្រោយ។ ដូចពេលកំពុងញ៉ាំអាហារជាមួយគ្នា អ្នកសួរដៃគូថាចង់ញ៉ាំអី តែបែរជាឆ្លើយអ្វីទាំងអស់ដែលដៃគូចង់បាន។ ទោះបីជាយើងចង់ផ្គាប់ចិត្តគាត់ ឬញ៉ាំអ្វីគ្រប់យ៉ាងក៏ដោយ ប៉ុន្តែ​យូរៗ​ទៅគាត់នឹងមានអារម្មណ៍ថា មានបន្ទុកខ្លាំងក្នុងការជ្រើសរើសភាព​ជា​ខ្លួនឯង​រាល់ពេល។ ជំនួស​ឲ្យ​ការពឹងផ្អែកលើគាត់ច្រើនពេក យើង​គួរ​ធ្វើ​វា​ដោយ​ខ្លួន​ឯង ឬ​ទុក​ជា​យោបល់​ខ្លះ​ឲ្យ​ម្ខាងទៀត។

សរុបមក ស្នេហាមួយដែល​គង់វង្ស​និង​ស្រលាញ់​គ្នា​បាន​យូរ​ មិនមែន​ពឹង​ផ្នែក​លើ​សម្រស់ ​ភាព​មាន​បាន​របស់​ម្ខាងៗ ​តែ​ម៉្យាង​នោះ​ទេ។ ស្នេហា​ប្រៀប​បាន​នឹង​សម្ល​ផ្សំ​គ្រឿង​ដូច្នោះ​ដែរ​ បើ​អ្នក​ផ្សំ​ត្រូវ ​អ្នក​នឹង​ហូប​ឆ្ងាញ់​មាត់ តែ​បើ​ខុស ​អ្នក​នឹង​ខក​ចិត្ត​ អស់​ក្ដី​រំពឹង​លើរឿងដែល​ខ្លួនឯង​ចង់បាន។ លើ​លោក​នេះ គ្មានគូស្នេហ៍​ឯណា​មិនចេះឈ្លោះគ្នានោះទេ! ប៉ុន្តែ​ជម្លោះ​តែង​នាំ​មក​នូវ​ដំណោះស្រាយ​ មិន​មែន​ទុក​ចោល​ហើយ​មិន​អើពើ​រៀង​ៗខ្លួនទេ។ យូរៗ​ទៅ​អ្នក​ទាំងពីរ​នឹង​បែក​ចិត្ត​ឯង ​មិន​ចាំបាច់​មាន​អ្នកណា​មក​បំបែក​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាង ធ្វើឲ្យអតីតសង្សារអ្នកស្ដាយក្រោយខ្លាំង បន្ទាប់ពីបែកគ្នា

ចុចអាន៖គូស្នេហ៍ ៤ ប្រភេទ មនុស្សប្រុស-ស្រីតែងប្រថ្នាចង់ជួបទៅថ្ងៃអនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៦ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម