ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ឆ្លើយបែបណារឿងថាកំពុងផ្ដល់យន្តហោះដ្រូនឲ្យ រុស្ស៊ី វាយ អ៊ុយក្រែន
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Saeed Iravani បាននិយាយថា ប្រទេសអ៊ីរ៉ង់បានច្រានចោលការអះអាងដែលគ្មានមូលដ្ឋានថា ទីក្រុងតេហេរ៉ង់កំពុងផ្តល់យន្តហោះគ្មានមនុស្សបើក (UAV) ដល់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ។

លោក Iravani បាននិយាយកាលពីថ្ងៃពុធថា “យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលគ្មានមូលដ្ឋាន និងមិនមានហេតុផលថា អ៊ីរ៉ង់បានបញ្ជូនយន្តហោះដ្រូនសម្រាប់ការប្រើប្រាស់ក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន ហើយលោកបានចាត់ទុករបៀបវារៈនយោបាយ និងព័ត៌មានមិនពិតដែលប្រឆាំងនឹងអ៊ីរ៉ង់នេះ គឺជារឿងដ៏ខកចិត្តខ្លាំងណាស់” ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian ក៏បានចេញមកបដិសេធដែរថា ប្រទេសរបស់លោកមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ីនោះទេ ខណៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការចោទប្រកាន់អំពីការលក់យន្តហោះដ្រូនត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។

លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ដោយបានរំលឹកឡើងវិញនូវជំហររបស់រដ្ឋាភិបាលរបស់លោកថា អ៊ីរ៉ង់មិននាំចេញអាវុធទៅឲ្យភាគីណាមួយក្នុងជម្លោះនោះទេ ។
គួរបញ្ជាក់ថា ការចោទប្រកាន់រុស្ស៊ីបានទិញយន្តហោះដ្រូនប្រយុទ្ធពីប្រទេសអ៊ីរ៉ង់ត្រូវបានបញ្ចេញដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីខែកក្កដា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តៃវ៉ាន់ ត្រៀមខ្លួនពេញលេញអស់ហើយដើម្បីការពារការលុកលុយរបស់ ចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ