ព័ត៌មានជាតិ
ប័ណ្ណមន្រ្តីរាជការស៊ីវិលថ្មីអាចប្រើជាកាត ATM នឹងដាក់ដំណើរការនៅចុងឆ្នាំនេះ
ក្រសួងមុខងារសាធារណៈ នឹងដាក់ឲ្យដំណើរការអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីជាស្មាតកាត (Smart Card) នៅចុងឆ្នាំនេះ។
លោក ព្រុំ សុខា រដ្ឋមន្រ្តីមុខងារសាធារណៈបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ជាជំហានដំបូងនឹងដាក់ឲ្យប្រើប្រាស់មុនគេសម្រាប់មន្រ្តីថ្នាក់ជាតិមានជាង ៤ ម៉ឺននាក់។

អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី អាចប្រើប្រាស់បានជាប័ណ្ណសំគាល់ខ្លួនមន្ត្រីផង ជាកាតអេធីអឹម (ATM) ដែលអាចដកប្រាក់បៀវត្សចេញពីធនាគារផង និងអាចប្រើប្រាស់ក្នុងគោលដៅផ្សេងទៀត។
លោកព្រុំ សុខា បានបញ្ជាក់ថា កាតមន្រ្តីរាជការថ្មីនេះថ្ងៃក្រោយអាចប្រើនៅក្រៅប្រទេសបានទៀតផង។
បើតាមក្រសួងមុខងារសាធារណៈ បច្ចុប្បន្នមន្ត្រីរាជការស៊ីវិល (ដោយមិនគិតកងកម្លាំងប្រដាប់អាវុធ) ទូទាំងប្រទេសមានចំនួន ២២៦ ៩៤៩ នាក់ ក្នុងនោះថ្នាក់ជាតិមានចំនួន ៤៩ ៨៤៥ នាក់ និងថ្នាក់ក្រោមជាតិមានចំនួន ១៧៧ ១០៤ នាក់៕

-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)