Connect with us

កីឡា

កីឡាករ​ល្បី ៨​រូប​ បាត់​បង់ឱកាសប្រកួត​ពាន​រង្វាន់​ World Cup 2022 ដោយសារ​របួស

បានផុស

នៅ

នៅសល់មិនដល់១ខែទៀត ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈកីឡាករល្បីៗជាច្រើនមកពីជុំវិញពិភពលោក ក៏ត្រូវបានដកខ្លួនចេញពីការប្រកួតផងដែរ។

តារាភាគច្រើនដែលរង់ចាំសម្រាប់ព្រឹត្តិការណ៍នេះមានការប្រកួតជាច្រើនទៀតសម្រាប់កម្រិតក្លិប មុនពេលចេញដំណើរទៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមួយចំនួនបានទទួលរងនូវការលំបាករួចទៅហើយ ដែលនឹងរារាំងពួកគេចេញពីការប្រកួតដោយសារបញ្ហារបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– Paulo Dybala

ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានចាប់ផ្តើមរដូវកាល ២០២២-២៣ ក្នុងទម្រង់ដ៏គួរឱ្យភ័យខ្លាច បន្ទាប់ពីចាកចេញពី Juventus ទៅ Roma។ អតីតខ្សែប្រយុទ្ធក្លិប Palermo ដែលបង្ហាញខ្លួនបានត្រឹមតែ ២២នាទី នៅ World Cup ឆ្នាំ២០១៨ បានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុង ១១ប្រកួតដំបូងរបស់គេសម្រាប់ Roma ប៉ុន្តែត្រូវឈឺចាប់ដោយសាររបួស។ កីឡាករវ័យ ២៨ឆ្នាំបានរងរបួសយ៉ាងខ្លាំង ខណៈពេលលេងឱ្យ Roma ទល់នឹង Lecce។ ហើយអ្នកចាត់ការក្លិប Jose Mourinho បាននិយាយគេអាចនឹងសម្រាករយៈពេលវែង។

– Gini Wijnaldum

កីឡាករជម្រើសហូឡង់ Gini Wijnaldum របស់ក្លិប Roma ផងដែរ និងខ្ចីជើងពី Paris Saint-Germain បានចូលលេងបានតែមួយប្រកួតប៉ុណ្ណោះ ចាប់តាំងពីរងរបួសរយៈពេលវែងក្នុងការហ្វឹកហាត់។ សេចក្តីថ្លែងការណ៍របស់ Roma បានប្រាប់បន្ទាប់ពីឧប្បត្តិហេតុថា “បន្ទាប់ពីមានរបួសក្នុងអំឡុងពេលហ្វឹកហាត់ Georginio Wijnaldum បានទទួលការធ្វើតេស្តសុខភាពជាបន្តបន្ទាប់ដែលបញ្ជាក់ពីវត្តមាននៃការបាក់ឆ្អឹង នៃ tibia នៅជើងខាងស្តាំរបស់គេ”។

– Kyle Walker

អង់គ្លេសមានខ្សែការពារស្តាំច្រើនក្នុងការជ្រើសរើសនាពេលថ្មីៗនេះ ប៉ុន្តែការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 មានបញ្ហាជាបន្តបន្ទាប់។ ខណៈពេលដែល Trent Alexander-Arnold បានធូរស្បើយពីភាពលំបាករបស់គេ កីឡាករ Kyle Walker របស់ Manchester City ឯណោះវិញ ប្រឈមនឹងការប្រជែងនឹងពេលវេលា។

អតីតតារាឆ្នើមរបស់ក្លិប Tottenham Hotspur បានចូលវះកាត់របួសក្រលៀន ដែលគេបានរងរបួសក្នុងការប្រកួត Manchester Derby នៅដើមខែតុលា។ 

– Reece James

ក៏ដូចជា Walker ដែរ ខ្សែការពារ Reece James ប្រឈមមុខនឹងការប្រជែងនឹងពេលវេលាសម្រាប់ការប្រកួត។ កីឡាកររបស់តោខៀវ Chelsea ត្រូវបានបង្ខំចិត្តប្តូរចេញពីការប្រកួតអំឡុងពេលក្រុមតោខៀវឈ្នះពានរង្វាន់ Champions League ទល់នឹង AC Milan ហើយប្រឈមមុខនឹងការអវត្តមានជាច្រើនសប្តាហ៍។

សេចក្តីថ្លែងការណ៍របស់ក្លឹបនៅទីក្រុងឡុងដ៍បានបញ្ជាក់ថា Reece ត្រូវបានគេរំពឹងថានឹងអវត្តមានរយៈពេល ៨សប្តាហ៍។

– Paul Pogba

បន្ទាប់ពីរដូវកាលចុងក្រោយដែលមានរបួសជាមួយក្រុម Manchester United កីឡាករ Paul Pogba សង្ឃឹមថានឹងផ្លាស់ប្តូរមុខមាត់ថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលរងនូវបញ្ហាកាលពីមុនបើករដូវកាល គេនៅតែមិនទាន់បង្ហាញខ្លួនជាលើកទី២ សម្រាប់ក្រុម Juventus នៅឡើយទេ។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួត World Cup ឆ្នាំ២០១៨ ខណៈដែលក្រុមរបស់លោក Didier Deschamps បានឈ្នះវាទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់បង្ហាញខ្លួនចាប់តាំងការហ្វឹកហាត់អំឡុងពេលបោះជំរំរបស់ Juve នៅសហរដ្ឋអាមេរិក ក្នុងខែកក្កដា។

– Angel Di Maria

កីឡាករអាហ្សង់ទីន Di Maria ដែលបានចូលរួមជាមួយ Juventus ផងដែរនៅរដូវក្តៅបច្ចុប្បន្នកំពុងមានបញ្ហារបួសគួរឱ្យព្រួយបារម្ភផងដែរ។

គេបានចាកចេញពីទីលានត្រឹមតែ ២៤នាទីប៉ុណ្ណោះក្នុងការប្រកួតដែល Juventus ចាញ់ក្នុង Champions League ទល់នឹង Maccabi Haifa ហើយត្រូវបានគេរំពឹងថានឹង សម្រាកប្រហែល ៣សប្តាហ៍ មានន័យថា កាយសម្បទាក្នុងការប្រកួតអាចជាកង្វល់ធំជាងនេះ។

– N’Golo Kante

បារាំង ស្ថិតក្នុងគ្រោះថ្នាក់នៃការមិនមានតារាខ្សែបម្រើណាដែលនាំឱ្យពួកគេទទួលបានភាពរុងរឿង ដូចក្នុងឆ្នាំ២០១៨។ Blaise Matuidi មិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០១៩ ខណៈដែល N’Golo Kante បានដើរតាម Paul Pogba ក្នុងបញ្ហារបួស។

អតីតកីឡាករ Leicester City លេងបាន ៥៣ដងសម្រាប់ Les Bleus ប៉ុន្តែបញ្ហាសុខភាពបានញាំញីពេញមួយរដូវកាលចុងក្រោយរបស់គេនៅ Chelsea។ Kante លេងបានតែ ២ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយការរងរបួសក្នុងការហ្វឹកហាត់បានបញ្ចប់ក្តីសុបិន World Cup របស់គេ។

– Diogo Jota

Liverpool បានបាត់បង់តួសំខាន់ពីរនាក់ដោយសាររបួសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចុងក្រោយគឺកីឡាករព័រទុយហ្គាល់ iogo Jota។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលកីឡាកររបស់កូឡុំប៊ី Luis Diaz ដែលខកខានក្នុងការប្រកួតជម្រុះ World Cup នោះ ការវាយប្រហារទៅលើ Diogo Jota មានផលប៉ះពាល់ជាសម្រាប់ក្រុមជម្រើសជាតិកាន់តែច្បាស់។

គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បាននិយាយបន្ទាប់ពីតារាព័រទុយហ្គាល់រងរបួសពេលប្រកួតជាមួយក្រុម Manchester City ថា “មិនមែនជាដំណឹងល្អទេ អំពី Diogo គាត់នឹងខកខានការប្រកួត World Cup របួសធ្ងន់ធ្ងរនៅកំភួនជើង”។

ការប្រកួត World Cup ចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ៕

ប្រភព៖ mirror.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥៩ នាទីutes មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម