KPT+
សមាជិក TVXQ មានឈ្មោះជាសេដ្ឋីនិងជាតារាដែលមានជាងគេបំផុតក្នុងវិស័យ K-POP
Kim Jae-joong សមាជិករបស់ TVXQ គឺជាតារាដែលមានជាងគេបំផុតក្នុងវិស័យ K-pop ក្នុងឆ្នាំនេះ ។ ភាពប៉ិនប្រសប់និងការខិតខំប្រឹងប្រែងបានធ្វើឲ្យ Kim Jae-joong រកប្រាក់បានយ៉ាងច្រើន ពីអាល់ប៊ុមតន្ត្រីលក់ដាច់បំផុតនិងក្នុងវិស័យ K-dramas ។ លោកត្រូវបានគេរាយការណ៍មកថា មានទឹកប្រាក់សុទ្ធប្រមាណ ១០០ លានដុល្លារអាមេរិក និងជាតារា K-pop ដែលមានជាងគេបំផុតនៅកូរ៉េ។
ទោះយ៉ាងណា ការឈានដល់ឋានៈជាសេដ្ឋីមិនងាយស្រួលសម្រាប់អ្នកសំដែងដែលមានអាយុ ៣៤ ឆ្នាំនោះទេ។ នៅអាយុ ១៥ ឆ្នាំ Kim បានផ្លាស់ទៅទីក្រុងសេអ៊ូលដើម្បីធ្វើសវនកម្មនៅផលិតកម្ម SM ។ លោកត្រូវធ្វើការក្រៅម៉ោងដើម្បីផ្គត់ផ្គង់ខ្លួនឯង និងបង់ថ្លៃឈ្នួលក្នុងវគ្គបណ្ដុះបណ្ដាល។
ក្នុងឆ្នាំ ២០០៣ លោកបានក្លាយជាអ្នកចម្រៀងនាំមុខគេ នៃក្រុមចម្រៀងប្រុស TVXQ ។ ក្រុមនេះបានរំសាយកាលពីឆ្នាំ ២០១០ ដោយមាន Kim និងអតីតសមាជិកពីរនាក់ទៀតគឺ Park Yoo-chun និង Kim Jun-su ដោយបង្កើតឈ្មោះថា JYJ ។ ស្របពេលដែល JYJ រីករាយនឹងការអបអរសាទរអន្តរជាតិ Kim Jae-joong ក៏បានរកឃើញជោគជ័យ ក្នុងនាមជាអ្នកសិល្បៈទោលដោយលក់អាល់ប៊ុមបានកន្លះលានក្នុងឆ្នាំ ២០១៧ ។
១. លោកបានវិនិយោគលើអចលនទ្រព្យ
ដូចជា Song Hye-kyo និង Jun Ji-hyun ដែរ តារាសម្ដែងដែលមានប្រាក់ខែខ្ពស់ជាងគេនៅកូរ៉េរូបនេះ មិនខ្លាចក្នុងការចំណាយលុយទៅលើអាគារនិងផ្ទះល្វែងទេ។
ក្នុងឆ្នាំ ២០១២ លោកបានទិញផ្ទះល្វែងមួយនៅ Samsung-dong ក្នុងតម្លៃ ២,៥ លានដុល្លារ និងអគារ ៧ លានដុល្លារនៅ Seocho-dong ដោយតម្លៃជួលគឺ ៤.៩០០ ដុល្លារនិង ៣៥.០០០ ដុល្លារក្នុងមួយខែៗ ។ ពីរឆ្នាំក្រោយមក លោកបានទិញអាគារ ៧ លានដុល្លារអាមេរិក (មានឈ្មោះថា J.Line Building) នៅ Seocho-dong បន្ទាប់មកគឺផ្ទះល្វែងប្រណិត ២ លានដុល្លារនៅ Seongsu-dong ក្នុងឆ្នាំ ២០១៧ ។
លោកក៏ជាសហគ្រិនមួយរូប ដែលមានហាងកាហ្វេ បារនិងភោជនីយដ្ឋានមួយចំនួន។ ហាងកាហ្វេ J-Holic និងកាហ្វេ Cojjee នៅ Samsung-dong និង បារ Holic J និងភោជនីយដ្ឋានជប៉ុនឈ្មោះ Bum នៅតំបន់ Gangnam ។ នៅខាងក្រៅប្រទេសកូរ៉េ លោកក៏ជាម្ចាស់ផ្សារទំនើបនៅ Shibuya ទីក្រុងតូក្យូតម្លៃ ៤ ម៉ឺនដុល្លារ។
២. កំពូលតារាដែលមានរថយន្តទំនើបៗច្រើនជាងគេ
ជាមួយនឹងប្រាក់ដែលលោកទទួលបានពីការជួលអចលនទ្រព្យ គឺមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ អ្វីដែលដែលភ្ញាក់ផ្អើលបំផុតនោះគឺ លោកក៏ជាកំពូលតារាដែលចូលចិត្តប្រមូលផ្ដុំរថយន្តប្រណីតៗផងដែរ។
យោងតាមរបាយការណ៍ AllKpop លោកមានឡានថ្លៃៗ ចំនួន ៦ គឺ Lamborghini Murcielago LP640 (៥២០,០០០ ដុល្លារអាមេរិក), Bentley Continental, (៣០ ម៉ឺនដុល្លារ), Mitsuoka Himiko (១១៥,០០០ ដុល្លារ), Audi R8 (២៤០,០០០ ដុល្លារ), Rolls-Royce Wraith (៤៦០,០០០ ដុល្លារអាមេរិក) ។ ) និង Ferrari 458 (២៨០,០០០ ដុល្លារ) ។
៣. លោកបានទិញផ្ទះល្វែងប្រណីតនិងជាម្ចាស់វត្ថុសិល្បៈដ៏កម្រ
ក្រៅពីផ្ទះល្វែងតម្លៃ ២ លានដុល្លារ ដែលលោកបានទិញនៅ Seongsu-dong ត្រូវបានបង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ជប៉ុនមួយថា លោកបានទិញផ្ទះល្វែងមួយផ្សេងទៀតតម្លៃ ៤,៤ លានដុល្លារ។
ក្នុងផ្ទះប្រណីតនេះរួមបញ្ចូលទាំងតុបរិភោគអាហារធ្វើពីថ្មម៉ាបចំនួន ៤៤,០០០ ដុល្លារ កម្រាលព្រំចំនួន ៣៥.០០០ ដុល្លារ និងស្នាដៃសិល្បៈ Yayoi Kusama pumpkin ដែលមានតម្លៃ ១៧៨,០០០ ដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖សមាជិកសភាជប៉ុន ក្លាយជាមហាសេដ្ឋីដោយការលក់សេវាកម្មហត្ថលេខាតាមអ៊ីនធឺណិត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ