Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមន្ទីររ៉ែ និងថាមពល

បានផុស

នៅ

ព្រៃវែង៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងឱកាសនោះ លោក ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុល ណែនាំផ្ទាល់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារោរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតី ដឹកនាំអភិវឌ្ឍន៍ខេត្តឲ្យមានរីកចម្រើនជាបន្តបន្ទាប។ រួមទាំងការងារ​សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាង​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ ។

លោកអភិបាលខេត្តបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែង បានទទួលនូវសមិទ្ធផលថ្មីៗជាច្រើន​ពីរាជរដ្ឋា​ភិបាល គួរជាទីមោទនៈ ក្នុងនោះរួមមាន អាគាររដ្ឋបាលសាលាខេត្តថ្មី អគាររដ្ឋបាលសាលាក្រុង អគារ​រដ្ឋបាលមន្ទីរ ពាណិជ្ជកម្ម – មន្ទីរកិច្ចការនារី មន្ទីធម្មការ និងសាសនា មន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសាធារណការ និងដឹកជញ្ចូន មន្ទីរសុខាភិបាល រូមមន្ទីរពេទ្យគ្រោងនឹងរៀបចំជាលក្ខណៈស្តង់ដារ សម្រាប់ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល បានមានប្រសាសន៍ថា វិស័យរ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ​​ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃ។ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ក្នុងផ្ទះ ប្រមាណជាង ៩៥%។

លោកបន្ថែមទៀតថា មន្ទីរ៉ែ និង ថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញ អាជ្ញាប័ណ្ណ ឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួល បានអាជ្ញាប័ណ្ណក្នុងការប្រកបមុខរបរអាជីវកម្ម របស់ខ្លួន ត្រឹមត្រូវទៅតាមច្បាប់ ដែលបានកំណត់។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់មន្ទីរ រ៉ែ និងថាមពល ខេត្តព្រៃវែងដែលបាន ធ្វើការងារអស់កម្លាំងកាយចិត្ត និងបានអនុវត្ត នៅតាមគោលការបែបបទរបស់ក្រសួង​ដែលបានដាក់ជូនបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា អគាររដ្ឋបាលថ្មីនៃមន្ទីរ៉ែ និងថាមពល ដែលបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះមានទំហំ ២០ម៉ែត្រx ១០ ម៉ែត្រ, មានកម្ពស់ ២ ជាន់, មានបន្ទប់ធ្វើការចំនួន ៨ បន្ទប់, សាលប្រជុំ ១ , កន្លែងទទួលភ្ញៀវ ១, បន្ទប់ទឹក ៣ បន្ទប់, ខាងក្រោមអគារអាចដាក់រថយន្តបានចំនួន ៨ គ្រឿង,បាននាំពាក់ម៉ាស៊ីនត្រជាក់ និងសង្ហារឹមសម្រាប់​បំពេញការងាររួចរាល់៕ អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម