Connect with us

កីឡា

អបអរ!​ ក្រុម​​វាយ​​កូន​​បាល់​​កម្ពុជា​ ឡើង​​វគ្គ​ផ្តាច់​​ព្រ័ត្រ​ Davis Cup 2022 តំបន់​​អាស៊ី

បានផុស

នៅ

មុន​នេះបន្តិច ក្រុម​កីឡា​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​​ បាន​​ឈ្នះ​ ​ក្រុម​វាយកូន​បាល់​ជម្រើស​ជាតិ​តួកម៉េនីស្ថាន ដោយ​លទ្ធផល ២-១ ដើម្បី​ក្លាយ​ជា​ក្រុម​លេខ​១​ក្នុង​ពូល A ក្នុងការ​ប្រកួត​តំបន់​​ Asia/Oceania Group IV នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២ នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ទី​១ ឯកត្តជន (កម្ពុជា ១-២ តួកម៉េនីស្ថាន)

កីឡាករ​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា ឡុង សំនៀង បាន​ចាញ់​​កីឡាករ​តួកម៉េនីស្ថាន Rogusskiy ដោយ​លទ្ធផល​ប្រផុត​ប្រផើយ​២សិត​១។ សិត​ទី១ សំនៀង បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ៦-៣ ប៉ុន្តែ​សិត​ទី២ និង​ទី​៣ កីឡាករ​តួកម៉េនីស្ថាន​វាយ​បក​យក​​ឈ្នះ​២​សិត​ជាប់​គ្នា។ គូ​នេះ​ប្រើ​ពេល​ជិត​​៣​​ម៉ោងទើប​ចប់។

  • ហ្គេម​ទី១៖ ឈ្នះ​ពិន្ទុ ៦-៣
  • ហ្គេម​ទី​២៖ ចាញ់​ពិន្ទុ ៥-៧
  • ហ្គេម​ទី​៣៖ ចាញ់​ពិន្ទុ ៣-៦

ការ​ប្រកួត​ទី២ ឯកត្តជន (កម្ពុជា ២-០ តួកម៉េនីស្ថាន)

ជើង​ខ្លាំង​លេខ​១​កម្ពុជា ប៊ុន កេន្នី  ប្រើ​ពេល​ត្រឹម​តែ​​៥៣​នាទី​​ប៉ុណ្ណោះ​ដើម្បី​យក​ឈ្នះ​កីឡាករតួកម៉េនីស្ថាន Orgazmuhamedow Meylis ដោយ​លទ្ធផល​តដៃមិន​រួច​គឺ ២សិត០។

  • ហ្គេម​​ទី​១៖ ឈ្នះ​ពិន្ទុ ៦-១
  • ហ្គេម​ទី​២៖ ឈ្នះ​ពិន្ទុ ៦-0

ការ​ប្រកួត​ទី៣ វាយ​គូ​បុរស (កម្ពុជា ២-០ តួកម៉េនីស្ថាន)

សម្រាប់​ការ​ប្រកួត​វាយ​គូ​នេះ ប៊ុន កេន្នី បាន​ចាប់​ដៃ​គ្នា​ជា​មួយ Mathew Krusling ដើម្បី​យក​ឈ្នះ​គូ​តួកម៉េនីស្ថាន Orgazmuhamedow Meylis និង Rogusskiy Y ដោយ​លទ្ធផល () ។ ការ​វាយ​គូ​នេះ​ប្រើ​ពេល​ត្រឹម ។

  • ហ្គេម​ទី១៖ ឈ្នះ​ពិន្ទុ ៦-១
  • ហ្គេម​ទី​២៖ ឈ្នះ​ពិន្ទុ ៦-១
ទិន្នន័យ​ពិន្ទុ​ការ​ប្រកួត​ទាំង​៣​

លទ្ធផល​នេះ​គឺ​ កម្ពុជា​បានឈ្នះ​ទាំង​៣​ប្រកួត​ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A គឺ​ឈ្នះ​ប៊ូតាន ៣-០, ឈ្នះ​ម៉ុងហ្គោលី ៣-០ និង​ឈ្នះ តួកម៉េនីស្ថាន ២-១ ដើម្បី​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ។​ ដៃ​គូ​វគ្គ​ផ្តាច់​ព្រ័ត្រ​មិន​ទាន់​រក​ឃើញ​ទេ ដោយសារ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល B មិន​ទាន់​ចប់ ប៉ុន្តែ​​​កុ្រម​ជម្រើស​ជាតិ សិង្ហបុរី​ មាន​ភាគ​រយ​ខ្ពស់​ជាង​គេ ដោយសារ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា និង​នៅ​សល់​១​ប្រកួត​ទៀត​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​​​ក្រុម​ជម្រើស​ជាតិ​​ខ្លាំង​មួយ​ឡើង​កម្រិត​ទី៣​ប្រចាំ​តំបន់​អាស៊ី Asia/Oceania Group III៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម