Connect with us

ជីវិតកម្សាន្ដ

Tono ស្រាប់តែយំគគ្រូក ខណៈពីរថ្ងៃទៀត ដល់ពេលហែលឆ្លងទន្លេមេគង្គ​

បានផុស

នៅ

ខ្វះតែពីរថ្ងៃទៀតប៉ុណ្ណោះ ពេលវេលាដែលតារាសម្ដែង Tono Phakin នឹងត្រូវហែលឆ្លងទន្លេមេគង្គ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យថៃ-ឡាវ ស្រាប់តែសាធារណជននាំគ្នាមកអបអរលើកទឹកចិត្ត រហូតធ្វើឱ្យតារាប្រុសរូបនេះ ទប់ទឹកភ្នែកមិនបាន និងយំគគ្រូកកណ្ដាលចំណោមតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ប្រកាសសកម្មភាពសប្បុរសធម៌ ដោយត្រូវហែលឆ្លងទន្លេមេគង្គចម្ងាយ ១៥គីឡូម៉ែត្រ ដើម្បីប្រមូលប្រាក់ជួយទិញបរិក្ខារពេទ្យ Tono Phakin ត្រូវមនុស្សចំនួនរិះគន់ធ្ងន់ៗ សឹងធ្វើឱ្យលោកបាក់ទឹកចិត្ត ប៉ុន្តែលោកនៅតែបន្តហ្វឹកហាត់ និងប្ដេជ្ញាបញ្ចប់បេសកកម្មទាល់តែបាន។

ដោយឡែកនៅថ្ងៃនេះ Tono បានទៅដល់ខេត្ត Nakhon Phanom និងបានចូលញ៉ាំអាហារនៅភោជនីយដ្ឋានមួយ មុនទៅបំពេញបេសកកម្មនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខ។ ទៅដល់ទីនោះភ្លាម លោកក៏ត្រូវបានមហាជនស្វាគមន៍យ៉ាងកក់ក្ដៅ រួមទាំងទទួលបានការលើកទឹកចិត្តពីអ្នកដែលរស់នៅក្នុងតំបន់នោះ យ៉ាងច្រើនលើសលប់។ ​អ្នកខ្លះសួរសុខទុក្ខ អ្នកខ្លះសុំថតរូប និងមានអ្នកខ្លះផ្ដែផ្ដាំលោកឱ្យថែខ្លួន ដែលសកម្មភាពទាំងនេះ ធ្វើឱ្យ Tono យំគគ្រូក ដោយសេចក្ដីអំណរ។

បន្ថែមពីលើអ្នកជួបផ្ទាល់ Tono ក៏ត្រូវទស្សនិកជននៅលើបណ្ដាញសង្គមជួយផ្ដល់ការគាំទ្រ និងផ្ញើសារលើកទឹកជាច្រើនផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មិនខ្វល់អ្នករិះគន់ Tono បន្តហ្វឹកហាត់ ត្រៀមហែលឆ្លងទន្លេមេគង្គ រៃអង្គាសថវិកាជួយមន្ទីរពេទ្យ

ចុចអាន៖ មុនគ្រងមកុដ​ បវរកញ្ញាចក្រវាលថៃ Anna ធ្លាប់ឆ្លងកាត់សង្វៀនសម្រស់តាំងពីមិនទាន់ពេញវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ​ស្តារព្រៃឈើឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម