Connect with us

ព័ត៌មានជាតិ

ផ្ទុះ​ការ​សរសើរ​ពេល​យុវជន​មួយ​ក្រុម​ នាំគ្នា​គ្រង​សម្លៀកបំពាក់ បែប​សម័យ​អាណានិគម​បារាំង​

បានផុស

នៅ

យុវជន​មួយ​ក្រុម បាន​ស្លៀកពាក់​បែប​សម័យអាណានិគម​បារាំង ក្នុង​រូបភាព​ជា​ច្រើន​សន្លឹក ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈហ្វេសប៊ុកឈ្មោះ Ra Yuth បាន​បង្ហោះ​រូប​ភាព​អម​ជាមួយ​ខ្លឹម​សារ​ថា ” (កុងស៊ុល​បារាំង)ប្រទេស​កម្ពុជា​ បាន​ធ្លាប់​ធ្លាក់​ក្រោម​អាណានិគម​បារាំង​អស់​រយៈ​ពេល​ជិត​មួយ​សតវត្ស ( ៩០ ឆ្នាំ ) គឺ​ចាប់ពី​ឆ្នាំ ១៨៦៣ រហូតដល់ ១៩៥៣ . អស់​រយៈ​ការ​ជាច្រើន​ឆ្នាំ​នោះ​ប្រទេស​បារាំង​បាន​បញ្ជូន​កុងស៊ុល​ជាច្រើន​មកកាន់​ទឹកដី​កម្ពុជា។ នា​ឆ្នាំ​ចុងក្រោយ​កំឡុង​ឆ្នាំ ១៩៥២ មាន​កុងស៊ុល​បារាំង​វ័យក្មេង​២​នាក់ បាន​លួច​ចាប់ចិត្ត​លើ​កូនស្រី​របស់​សេដ្ឋី​អ្នក​មាន​អំណាច​និង​ទ្រព្យ​ជាច្រើន លោក​សេដ្ឋី មាន​កូន​៣​នាក់ ប្រកបដោយ​ចរិយា និង​សម្រស់​សោភា កូន​ទី​មួយ​ឈ្មោះ សូ​នី​ន , កូន​ទី​២ ឈ្មោះ លី​ហួរ និង​កូន​ទី​ឈ្មោះ គន​ថង​, សេដ្ឋី​មាន​ទាំង​កូនស្រី​ទាំង​សោភា និង មាន​ទាំង​ទ្រព្យ​ស្ដុកស្ដម្ភ តែ​ជា​អកុសល​ត្រូវ​ភរិយា​ស្លាប់​ចោល។ ក្រោយពី​បារាំង​ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​មក​កម្ពុជា​វិញ ក្នុង​ឆ្នាំ ១៩៥៣ កុងស៊ុល​បារាំង​វ័យក្មេង​ទាំងពីរ​នោះ​ បាន​មកលេង​ផ្ទះ​លោក​សេដ្ឋី នៅ​ថ្ងៃ​នោះ​ដែរ លោក​សេដ្ឋី​បាន​បង្កាប់​ឲ្យ​កូនស្រី​លោក​ទាំង​បី​តុបតែង​ខ្លួន និង​ធ្វើ​អាហារ​ ដើម្បី​ទទួលទាន​ជុំ​គ្នា​នា​ពេល​ល្ងាច មិន​ត្រឹមតែ​ប៉ុន​នោះ​លោក​សេដ្ឋី​ក៏បាន​ហៅ​ជាង​ថតរូប​ដ៏​ចំណាន​ដើម្បី​ថតរូប​ជុំ​គ្នា ពេលវេលា​ក៏​ត្រូវ​បាន​បញ្ចប់​ហើយ មើល​ទៅ​កុងស៊ុល​ទាំងពីរ​នោះ​ហាក់​ដូច​ជា​សប្បាយ ជាប់ចិត្ត​ជាប់​កាយ​និង​ដែនដី​កម្ពុជា​ណាស់។

តាមរយៈ​ការ​ខមិន​របស់​អាខោន​របស់​តារា​សម្ដែង​ឈ្មោះ Chandaneth Bon បាន​សរសេរថា “កប់​ម៉េស” ចំណែក​ឯអាខោនឈ្មោះ Sivhong Ly បាន​សរសេរ​ដែរ​ថា ” Wow ស្អាតៗណាស់ មើលរូបដំបូងស្មានតែ Poster រឿង”។ ទន្ទឹម​នឹង​នេះ កញ្ញា កែវ សេងលីហួរ និង កញ្ញា អែម គុនថន ដែល​ជា​បវរកញ្ញា​ភពផែនដី បាន​ចូលរួម​ក្នុង​ការ​ថត​រូប​បែប​សម័យ​អាណានិគម​បារាំង​នោះ​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត មាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​កោតសរសើរ​នឹង​ការ​ថត​រូប ការ​ស្លៀកពាក់ រួម​ជា​មួយ​បច្ចេកទេស​ថត របស់​យុវជន​មួយក្រុម​នេះ ថាពិតជាស្រស់ស្អាតខ្លាំង៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ មាស សុខសោភា សូម​អភ័យទោស​សម្រាប់​ការ​ផុស​​ ដែល​ទាក់ទង​នឹង​ជំងឺ​មហារីក​សុដន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម