Connect with us

ព័ត៌មានអន្ដរជាតិ

វិវាទដីធ្លីនៅ ស៊ូដង់ សម្លាប់មនុស្សជាង ១០០នាក់

បានផុស

នៅ

មនុស្សចំនួន១៥០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នារយៈពេល២ថ្ងៃ ដែលនេះជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់រវាងក្រុមជនជាតិភាគតិច ជុំវិញជម្លោះដីធ្លីនៅក្នុងរដ្ឋ Blue Nile ភាគខាងត្បូង ប្រទេសស៊ូដង់។

ការបង្ហូរឈាម គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនបាននាំគ្នាដើរតាមដងផ្លូវនៃទីក្រុង Damazin របស់រដ្ឋ Blue Nile ដើម្បីតវ៉ា ដោយស្រែកពាក្យស្លោកថ្កោលទោសជម្លោះដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំនេះ។

លោក Abbas Moussa ប្រធានមន្ទីរពេទ្យ Wad al-Mahi បាននិយាយថា “មនុស្សសរុប១៥០ នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ផងដែរ ត្រូវបានសម្លាប់ចន្លោះថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍។ ​មនុស្ស​ប្រហែល ៨៦នាក់​ក៏​រង​របួសផងដែរ ​ក្នុង​អំពើ​ហិង្សា​នេះ​”។

ការប៉ះទង្គិចគ្នាក្នុងរដ្ឋ Blue Nile បានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីការឈ្លោះប្រកែកគ្នារឿងដីធ្លី រវាងសមាជិកនៃជនជាតិ Hausa និងក្រុមគូប្រជែង។ អ្នកស្រុករាយការណ៍ថា មនុស្សរាប់រយនាក់ បានរត់គេចពីការបាញ់រះ ហើយផ្ទះត្រូវបានភ្លើងឆេះ។

លោក Eddie Rowe ប្រធានផ្នែកជំនួយ របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ូដង់ បាននិយាយថា លោកមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។ មនុស្ស ១៧០នាក់ត្រូវបានសម្លាប់ និង ៣២៧នាក់រងរបួស ចាប់តាំងពីការចលាចលចុងក្រោយបានផ្ទុះឡើងនៅថ្ងៃទី១៣ខែតុលា។

គួរបញ្ជាក់ថា រដ្ឋ Blue Nile តែងតែរងគ្រោះដោយអំពើហិង្សាជនជាតិភាគតិច។

ការ​ប៉ះ​ទង្គិច​កុលសម្ព័ន្ធ​ដែល​​ផ្ទុះ​ឡើង​ក្នុង​ខែ​កក្កដា បាន​សម្លាប់​មនុស្សចំនួន១៤៩ នាក់​គិត​ត្រឹម​ដើម​ខែ​តុលា ហើយកាល​ពី​សប្តាហ៍​មុន ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​បាន​សម្លាប់​មនុស្ស ១៣ នាក់​ផ្សេង​ទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Aljazeera

ចុចអាន៖ មនុស្សយ៉ាងហោច ២៥នាក់ ស្លាប់ក្នុងជម្លោះដីធ្លីនៅ ស៊ូដង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម