Connect with us

កីឡា

អរគុណដល់​ ប៊ូតាន​ និង​ម៉ុងហ្គោលី​ ជា​ Fans​ កម្ពុជា​​ ប៉ះ​​តួកម៉េនីស្ថាន​ម្សិល​​មិញ

បានផុស

នៅ

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​បញ្ចេញ​សារ និង​រូប​ភាព​ដែល​បង្ហាញ​ពីប្រតិភូ​កីឡា​វាយកូន​បាល់​ប៊ូតាន និង​ម៉ុងហ្គោលី ជា​អ្នក​គាំទ្រ​​ដល់​ក្រុម​វាយកូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​​​ប្រកួត​ជា​មួយ​តួកម៉េនីស្ថាន ម្សិល​មិញ​ ក្នុង​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២ នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​បាននិយាយ​ថា ៖«អ្នក​គ្រប់​គ្នា​ស្រឡាញ់​កម្ពុជា! អរគុណជា​ពិសេស​ដល់​សហព័ន្ធ​កីឡាវាយកូន​បាល់​ប៊ូតាន និង​សហព័ន្ធ​កីឡា​វាយកូន​បាល់​ម៉ុងហ្គោលី ដែល​បាន​គាំទ្រ និង​លើក​ទឹក​ប្រកប​ដោយ​ភាតរភាព»។ ជា​មួយ​គ្នា​នេះ សហព័ន្ធ​កីឡា​វាយកូន​បាល់​ប៊ូតាន ថែម​ទាំង​និយាយ«អបអរសាទរ​»​ដល់​កម្ពុជា​ទៀត​ផង​ដែល​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ទៅ​ទស្សនា និង​គាំទ្រ​ដល់​​ក្រុម​កម្ពុជា​នេះ បន្ទាប់​ពី​ក្រុម​វាយ​កូន​បាល់​ជម្រើស​ជាតិ​ប៊ូតាន និង​ម៉ុងហ្គោលី​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ។ ក្នុង​នោះ ក្រុម​ប៊ូតាន និង​ម៉ុងហ្គោលី បាន​​ចាញ់​ក្រុម​កម្ពុជា ដោយ​លទ្ធផល​ ៣-០ ដូចគ្នា។

ថ្វី​បើ​ក្រុម​ប្រទេស​ទាំង​ពីរ​អស់​ឱកាស និង​ចាញ់​កម្ពុជា​ក៏​ដោយ ក៏​ពួក​គាត់​ចង់​ឲ្យ​ក្រុម​កម្ពុជា​ឡើង​វគ្គ​បន្ត ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​មក​គាំទ្រ លើក​ទឹក​ចិត្ត​​ដល់​កម្ពុជា​ផ្ទាល់​ដើម្បី​ឲ្យ​យក​ឈ្នះ​តួកម៉េនីស្ថាន។ ជា​លទ្ធផល កម្ពុជា​បាន​ឈ្នះ​តួកម៉េនីស្ថាន​ ២-១ ដើម្បី​ឈរ​លើ​កំពូល​តារាង​​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ សិង្ហបុរី ​នា​ថ្ងៃ​សៅរ៍ ស្អែក​នេះ ដើម្បី​ជ្រើស​រើស​យក​មួយ​ក្រុម​ឡើង​កម្រិត​​៣ ប្រចាំ​តំបន់​ Asia/Oceania Group III នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២ នៅ​ប្រទេស​បារ៉ែន។

​កម្ពុជា​​​​វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល​​បាន​​ឈ្នះប៊ូតាន ៣-០, ឈ្នះ​ម៉ុងហ្គោលី ៣-០ និង​ចុង​ក្រោយ​ឈ្នះ​តួកម៉េនីស្ថាន ២-១ ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូល A ខណៈ​ សិង្ហបុរី​ ឈ្នះម្ចាស់​ផ្ទះ បារ៉ែន ៣-០, ឈ្នះ​ គុយវ៉ែត​ ៣-០, ឈ្នះ​ ឡាវ ៣-០ ឈរ​លើ​កំពូល​តារាង ពូល B និង​​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ស្វ័យ​ប្រវត្តិ​ ​ទោះ​បី​ជា​នៅ​​សល់​មួយ​ប្រកួត​ជា​មួយ ហ្គាំ។

​កម្ពុជា លេខ១​ពូល A និង សិង្ហបុរី លេខ​១​ ពូល B ត្រូវ​ប្រកួត​គ្នា​​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​យក​ក្រុម​ខ្លាំង​មួយដំឡើង​ទៅកម្រិត​ទី៣​ប្រចាំ​តំបន់​អាស៊ី Asia/Oceania Group III៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា១ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម