ជីវិតកម្សាន្ដ
កំពូលតារាចម្រៀងស្រី ២ រូប ផ្តល់កម្លាំងចិត្តបន្ថែមដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី
មិនខុសពីមហាជន និងអ្នកគាំទ្រទេ កំពូលតារាចម្រៀងស្រី ២ ដួង អ្នកនាង សុគន្ធ និសា និងអ្នកនាង ពេជ្រ សោភា បានសម្ដែងក្តីរំភើប និងលើកសរសើរចំពោះសមត្ថភាព ការខិតខំប្រឹងប្រែងរបស់បវរកញ្ញាតំណាងកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងឈរជើងប្រកួតលើឆាកអន្តរជាតិ។

បើក្រឡេកទៅមើលទិដ្ឋភាព នៃការបង្ហាញឈុតតំណាងជាតិរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើទឹកដី នៃប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ នាងធ្វើបានល្អខ្លាំងណាស់ ដែលចំណុចនេះហើយ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ រំភើបគ្រប់គ្នា ខណៈខ្លះទៀតពោលសរសើរមិនដាច់ពីមាត់ចំពោះភាពរឹងមាំ ក្លាហាន និងតស៊ូលើឆាកអន្តរជាតិមួយនេះ។

សម្រាប់តារាចម្រៀងអ្នកនាង សុគន្ធ និសា បានពោលពាក្យសរសើរ និងលើកទឹកចិត្តកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយបញ្ចប់ការប្រកួតឈុតតំណាងជាតិកាលពីយប់ថា អរគុណប្អូនស្រីដែលខំប្រឹងប្រែង ដើម្បីមុខមាត់ប្រទេសកម្ពុជា ជូនពរប្អូនស្រីទទួលបានជោគជ័យដ៏ធំ។ ប្រជាជនខ្មែរទាំងអស់ សូមផ្ដល់កម្លាំងចិត្តពីចម្ងាយ។

ចំណែកតារាស្រី ពេជ្រ សោភា ក៏បានលើកឡើងការសរសើរដោយខ្លី ភ្ជាប់វីដេអូដែរថា ខ្ញុំស្រលាញ់ពាក្យគាត់និយាយនឹងហ្មង Cambodia ។

យ៉ាងណាមិញនៅមុនពេលប្រកួត អ្នកនាង ពេជ្រ សោភា បានទទូចដោយស្នើសុំឲ្យមហាជនខ្មែរចូលរួមបោះឆ្នោត និងលើកទឹកចិត្តចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ។
តាមការកត់សម្គាល់ ថ្វីត្បិតឈុតតំណាងជាតិដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិ កាលពីល្ងាចមិញ ធ្លាប់រងការរិះគន់ និងមិនពេញចិត្តពីមហាជនខ្មែរជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល វត្តីសារ៉ាវឌ្ឍី អាចអន្ទងចិត្តអ្នកគាំទ្រឲ្យស្ងើចសរសើរខ្លាំងនោះ គឺដោយមើលឃើញពីភាពក្លាហាន និងរាល់ការសម្តែងរបស់នាងធ្វើបានល្អតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ