Connect with us

ជីវិតកម្សាន្ដ

ប៉ូគីមថេង សុតធីតា សុំទោសអភិបាលខណ្ឌ ឬស្សីកែវ និងស្នើសុំដកពាក្យបណ្តឹងចេញពីតុលាការ

បានផុស

នៅ

បន្ទាប់ដឹងនូវកំហុសឆ្គងរបស់ខ្លួនបវរកញ្ញា ប៉ូគីមថេង សុតធីតា ដែលជាម្ចានស់ម្កុដ Miss Grand Cambodia 2021 បានចេញមុខសុំទោសជាសាធារណ:ទៅកាន់អភិបាលខណ្ឌឬស្សីកែវ និងបានអង្វរសុំឲ្យលោកអភិបាលខណ្ឌមេត្តាអនុគ្រោះដកពាក្យបណ្ដឹងដែលប្តឹងនាងទៅតុលាការកាលពីថ្មីៗកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមខ្លឹមសារដែលកញ្ញា ប៉ូគីមថេង សុតធីតា សរសេរភ្ជាប់ជាមួយវីដេអូបង្ហោះសុំទោសលោកអភិបាលខណ្ឌ​ឬស្សីកែវ បានលើកឡើងថា “នាងខ្ញុំ ប៉ូគឹមថេង សុតធីតា សូមគោរពសូមទោសដល់ឯងឧត្តមអភិបាលខណ្ឌឫស្សីកែវ តាមរយ: Video មួយនេះជាសាធារណ:“ ។ នៅក្នុងវីដេអូសុំទោសនោះ បវរកញ្ញា ប៉ូគីមថេង សុតធីតា បានរៀបរាប់ដោយការដឹងកំហុសថា នាងខ្ញុំសុំទោសជាសាធារណ: ទៅកាន់អភិបាលខណ្ឌឬស្សីកែវ ដែលកាលពីថ្ងៃទី០៨ និងទី១៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលនាងខ្ញុំបានធ្វើការ live វីដេអូនិយាយទៅធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោកអភិបាល។

បវរកញ្ញា ប៉ូគីមថេង សុតធីតា បានបញ្ជាក់ថា មូលហេតុដោយសារតែនាងខ្ញុំភ័យព្រួយបារម្ភនៅក្នុងការខ្លាចបាត់បង់នូវទ្រព្យសម្បត្តិ ក៏ដូចជាដីធ្លីដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់នាងខ្ញុំក្រុមគ្រួសារ និងម្ដាយរបស់នាងខ្ញុំទើបបានជានាងខ្ញុំធ្វើការឡាយប៉ះពាល់និយាយទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកអភិបាលខណ្ឌឫស្សីកែវ។ ដូច្នេះនាងខ្ញុំសូមសំ ណូមពរទៅដល់លោកអភិបាលខណ្ឌឫស្សីកែវ សូមឲ្យលោកមេត្តាជួយដកពាក្យបណ្ដឹងដែលចុះនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មកកាន់រូបនាងខ្ញុំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានមេធាវី គុណ សុធី ជាតំណាងសាលាខណ្ឌឫស្សីកែវ ។

ប៉ូគីមថេង សុតធីតា បន្តទៀតថា នាងខ្ញុំសូមមេត្តាឲ្យលោកអភិបាលខណ្ឌជួយដកពាក្យបណ្ដឹងដែលធ្វើមកកាន់រូបនាងខ្ញុំផង ហើយនាងខ្ញុំ និងក្រុមគ្រួសារក៏សូមអភ័យទោសដល់លោកអភិបាលខណ្ឌ ហើយក៏សង្ឃឹមថា លោកអភិបាលខណ្ឌ​នឹងមានការអាណិតមេត្តាសន្ដោសប្រណីដល់រូបនាងខ្ញុំផង។

សូមបញ្ជាក់ថា ការចេញមុខសុំទោសរបស់បវរកញ្ញា ប៉ូគីមថេង សុតធីតា នាពេលនេះ បានធ្វើឡើងបន្ទាប់ពីពេលថ្មីៗកន្លងមក នាងបានចេញមុខបង្ហោះសារ និងបានធ្វើការ live វីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកដោយធ្វើការរិះគន់ធ្ងន់ៗនិងចោទប្រកាន់ទៅលើអភិបាលខណ្ឌឬស្សីកែវ យ៉ាងចាស់ដៃ ក្រោយមានការបញ្ជាកម្លាំងឲ្យចុះរុះរើនូវរបង និងវាយកម្ទេច​ហាងដែលសាងសង់រំលោភលើចំណីផ្លូវដែលជារបស់រដ្ឋ ខណ:ដែល សុតធីតា គិតថា ជាកម្មសិទ្ធិស្របច្បាប់របស់នាង។

កាលនោះកញ្ញា ប៉ូគីមថេង សុតធីតា បានចោទប្រកាន់លោកអភិបាលខណ្ឌឫស្សីកែវ ថា បានប្រើប្រាស់អំពើហិង្សា និង គម្រាមកំហែងមកលើប្រជាពលរដ្ឋក្នុងសហគមន៍ និងដឹកនាំកម្លាំងទៅបំផ្លាញទ្រព្យសម្បិត្តិរបស់ខ្លួនជាច្រើនលើកច្រើន សាររហូតមានការចុះផ្សាយតាមបណ្តាសារព័ត៌មានជាហូរហែ ។ យ៉ាងណាដោយសារមើលឃើញពីកំហុសរបស់ខ្លួននាពេលកន្លងមកនោះ ទើបបវរកញ្ញារូបនេះក៏បានចេញមុខសុំទោសជាសាធារណៈ និងបានស្នើសុំឲ្យលោកអភិបាលខណ្ឌដើម្បីដកពាក្យបណ្តឹង ដែលបានប្តឹងនាងទៅតុលាពីបទបរិហារកេរ្តិ៍ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៤ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម