KPT+
Brooke Shields ធ្លាប់ថតឲ្យទស្សនាវដ្ដី Playboy រហូតក្លាយជាតារាល្បីល្បាញ
អ្នកស្រី Brooke Shields គឺជាតារាសម្ដែងនិងតារាបង្ហាញម៉ូដជនជាតិអាមេរិកាំងម្នាក់ បច្ចុប្បន្នគាត់មានអាយុ៥៧ឆ្នាំហើយ ប៉ុន្តែសម្រស់វិញនៅតែគួរឲ្យគយគន់មិនប្រែប្រួល។ អ្នកស្រីចាប់ផ្ដើមប្រឡូកក្នុងវិថីសិល្បៈតាំងពីអាយុ ១១ខែមកម្ល៉េះ ពិតណាស់នេះ ជាការរៀបចំរបស់ម្ដាយអ្នកស្រី Brooke Shields គឺអ្នកស្រី Teri Shields ។
ក្រោយមកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ការសម្ដែងក្នុងរឿង “Pretty Baby” រឿងនេះគេសម្ដែងអំពីការដេញថ្លៃព្រហ្មចារីកុមារ ឬការលក់ដូរកុមារដើម្បីបម្រើសេវាកម្មផ្លូវភេទ កាលនោះអ្នកស្រី Brooke Sheilds ទើបតែមានអាយុ ១២ឆ្នាំតែប៉ុណ្ណោះ គាត់មិនត្រឹមតែថតរឿងអាសអាភាសទេ Teri Shields ថែមទាំងឲ្យគេថតកូនរបស់ខ្លួនដាក់ចូលទៅក្នុងទស្សនាវដ្ដី “Playboy” ហៅថា “Sugar n Spice” ទៀតផង។

អ្នកប្រាកដជាលាន់មាត់ ឬគិតហើយថា Teri Shields ជាម្ដាយប្រភេទណា ទើបជំរុញកូនឲ្យថតនិងសម្ដែងរឿងមិនសមរម្យបែបនេះ? ចម្លើយគឺ “ភាពល្បីល្បាញ” អ្នកស្រី Teri ដែលជាម្ដាយនោះគាត់យល់ឃើញថាកូនស្រីតែមួយរបស់គាត់មានសម្រស់ស្រស់ស្អាតប្លែក ចង់ឲ្យ Brooke មានភាពសកម្មនៅក្នុងសិល្បៈជាខ្លាំងទើបគាត់ខិតខំយ៉ាងណាឲ្យអាជីពរបស់នាងដើរទៅមុខនិងលេចធ្លោ។ ដូចបំណងមែន Brooke shield ក៏ក្លាយជាតារាហូលីវូដនិងមានទ្រព្យសម្បត្តិសរុបប្រហែល ៤០លានដុល្លារ យ៉ាងណាក្ដីកុមារភាពរបស់នាងនៅតែជារឿងអសោចមិនអាចលុបបាននឹងទឹកប្រាក់ប៉ុន្មានលាននោះទេ Brooke ត្រូវរស់នៅជាមួយការចងចាំមិនល្អជាច្រើនពេញមួយជីវិត។ ដំបូងៗអ្នកស្រីមិនទាន់អាចទទួលយកនូវអ្វីដែលកើតឡើងបានទេ អ្នកស្រីនៅតែមានវិប្បដិសារីមករាប់សិបឆ្នាំ ទន្ទឹមនឹងនោះ Brooke មានជំងឺបាក់ទឹកចិត្តគិតចង់សម្លាប់ខ្លួនជារឿយៗ សំណាងល្អអ្នកស្រីមានក្រុមគ្រួសារដ៏កក់ក្ដៅមួយចាំផ្ដល់កម្លាំងចិត្តរាល់ពេលមានបញ្ហាទើបគាត់លែងគិតខ្លីមានតែកម្លាំងចិត្តនិងភាពសប្បាយរីករាយជានិច្ច។

៤០ឆ្នាំកន្លងផុតទៅ Brooke Shields បានផ្លាស់ប្ដូរទាំងស្រុងទៅលើគំនិតរបស់គាត់ ដោយមានអារម្មណ៍មោទនភាព និងមានភាពជឿជាក់ជំនួសវិញនូវអ្វីដែលគាត់បានបន្សល់ទុកកាលពីកុមារភាព។ ឥលូវជីវិតអ្នកស្រីពោរពេញដោយក្ដីសុខ និងសុភមង្គលទាំងផ្លូវកាយទាំងផ្លូវចិត្ត ជាមួយស្វាមីល្អម្នាក់ និងកូនស្រីជាទីស្រលាញ់២នាក់គឺ Rowan Francis Henchy និង Grier Hammond Henchy៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖នៅពីក្រោយជីវិតដ៏ហ៊ឺហា របស់លោកស្រី Nita Ambani ប្រពន្ធសេដ្ឋីអាជីវកម្មនៅ ឥណ្ឌា
ចុចអាន៖ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?