ព័ត៌មានជាតិ
ខេត្តក្រចេះ រៀបចំប្រកួតអុំទូកទ្រង់ទ្រាយធំលើកដំបូង
រដ្ឋបាលខេត្តក្រចេះ បានប្រារព្ធបើកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ទៅតាមទំនៀមទម្លាប់ និងដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងបារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។
ក្នុងពិធីនោះក៏មានវត្តមានជាគណអធិបតីភាពពីលោក គង់ គឹមនី អភិបាលរងខេត្តតំណាងលោក វ៉ា ថន អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងមានការសម្របសម្រួល និងសហការឧបត្ថម្ភដោយក្រុមហ៊ុនមេរុ៍ ខមម្យនីខេសិន (ខេមបូឌា)។
លោក គង់ គឹមនី អភិបាលរងខេត្តបានឲ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តក្រចេះក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានរៀបចំពិធីបុណ្យរយៈពេល៣ថ្ងៃ គីចាប់ពីថ្ងៃទី២១.២២.២៣ ខែតុលា ឆ្នាំ២០២២ ដោយមានការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ប្រណាំងកង់ និងរត់ប្រណាំង និងមានការតាំងពិពរណ៌ពាណិជ្ជកម្ម ការប្រគុំតន្ត្រីទេសចរជាដើម ដែលជាការចូលរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបន្តទៀតថា កម្ពុជាសំដៅការលើកកម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ ជាពិសេសទេសចរណ៍ក្នុងស្រុក ក្នុងដំណាក់ការស្ដារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិ ជំងឺកូវីដ-១៩ និងត្រៀមរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តក្រចេះឆ្នាំ ២០២៣-២០៣៥ ខាងមុខផងដែរ។
តាមរយៈព្រឹត្តិការណ៍នេះ បានចូលចំណែកយ៉ាងល្អប្រសើរក្នុងការលើកកម្ពស់ និងជំរុញ ផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងបារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងផ្ដល់អត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់បងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្តក្រចេះ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍រួមមានទាំង សេវាកម្មស្នាក់នៅ ហូបចុក ការធ្វើដំណើរ និងសេវាកម្មកម្សាន្តនានា ។ដោយនៅថ្ងៃទី១នេះ គឺមានការរត់ប្រណាំង Fun Run នៅពេលព្រឹក ដោយមានការចូលរួមពីកីឡាករ កីឡាការនី ប្រមាណជាង ២០០នាក់ ៕
អត្ថបទ៖ វិធិន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់