ព័ត៌មានជាតិ
អភិបាលខេត្តកំពតចុះពិនិត្យមើលទីតាំងឆ្នេរខ្សាច់ថ្មី
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនៅថ្ងៃទី ២១ ខែតុលាបានដឹកនាំមន្ត្រីជំនាញ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប នៅក្រោមឱវាទ ចុះទៅពិនិត្យទីតាំងឆ្នេរខ្សាច់នៅមាត់ព្រែកថ្មីនិងគ្រោងបង្កើតឆ្នេរសមុទ្រថ្មីមួយទៀតនៅពេលឆាប់ៗនាខាងមុខនេះ ដែលស្ថិតនៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីមានភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តកាន់តែច្រើនហើយ អភិបាលខេត្តក៏បានជំរុញមន្ត្រីជំនាញពាក់ព័ន្ធការងារអភិវឌ្ឍឱ្យបានស្អាតនៅតាមតំបន់ឆ្នេរសមុទ្រឱ្យមានឆ្នេរខ្សាច់ថ្មីជាខេត្តគោលដៅទេសចរណ៍សម្បូរបែបតាមតម្រូវការជូនដល់ភ្ញៀវទេសចរណ៍ដែលមកលេងលំម្ហែកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀតដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ទៅថ្ងៃអនាគត។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា និងមានគម្រោងតភ្ជាប់ទៅគម្រោងពង្រីកផ្លូវ នៅតាមដងព្រែកនិងឆ្នេរខ្សាច់ដែលមានទំហំទទឹង ៦០ម៉ែត្រ ឱ្យឆ្ពោះទៅចូលកាន់តំបន់ឆ្នេរខ្សាច់សមុទ្រ។
នៅជាមួយគ្នានេះដែររដ្ឋបាលខេត្តក៏បានត្រៀមដីដែលមានទំហំប្រមាណ ៥ហិកតាដែលនៅជាប់មាត់សមុទ្រ ដើម្បីរៀបចំធ្វើជាសួនកម្សាន្តនៅតាមដងព្រែកផងដែរ។
រដ្ឋបាលខេត្ត និងគម្រោងចក្តុវិស័យបង្កើតឆ្នេរខ្សាច់ថ្មីនៃខេត្តកំពតនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដ៍សារៈសំខាន់នោះ គឺការផ្ដល់ចំណូលសម្រាប់ខេត្តយើង និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្តផងដែ ហើយថែមទាំងមានការស្នាក់នៅ ក្នុងការហូបចុក សេវាកម្មទេសចរណ៍ផ្សេងៗទៀត៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៦ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ