Connect with us

ព័ត៌មានជាតិ

មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណរិទ្ធីសក្តិ ចេញលិខិតបំភ្លឺ​ក្រោយមានការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ

បានផុស

នៅ

ក្រោយពីមានសារព័ត៌មានអនឡាញមួយចំនួន បានផ្សព្វផ្សាយក្នុងលក្ខខណ្ឌមិនច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះមន្ទីរពេទ្យ នៅពេលនេះ សម្ភព សុវណ្ណរិទ្ធីសក្តិ បានចេញលិខិតបំភ្លឺជូនដល់សាធារណៈ កុំឱ្យមានការ​ភាន់ច្រឡំ និងបញ្ជាក់ទៅដល់សារព័ត៌មានដែលផ្សព្វគ្មានប្រភពច្បាស់លាស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតបំភ្លឺរបស់សម្ភព សុវណ្ណរិទ្ធីសក្តិ ឬមន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ បានសរសេរថា« ក្រុមអ្នកសារព័ត៌មានអនឡាញមួយចំនួន បានចុះផ្សាយដោយបានក្លែងព័ត៌មាន គ្មានមូលដ្ឋានគតិយុត្ត និងបំផ្លើសខុសពីការពិតទាំងស្រុង ដែលមានចេតនាចង់បង្ខូចបង្កាច់កេរ្តិ៍ឈ្មោះពហុព្យាបាលជំងឺរបស់ខ្ញុំបាទ»។

យោងតាមសេចក្តីបំភ្លឺក្នុងលិខិត បានបញ្ជាក់ថា «មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្តិ ត្រូវបានបង្កើតឡើង ដោយបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ របស់ក្រសួងសុខាភិបាល និងមានខ្ញុំបាទ ជាគ្រូពេទ្យ មានសញ្ញាបត្រត្រឹមត្រូវ ដែលខុសពីការលើកឡើងក្នុងអត្ថបទផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួន។ ប្រសិនបើមិនមានច្បាប់ត្រឹមត្រូវនោះទេ គឺមិនអាចដំណើរការ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរហូត​ដល់បច្ចុប្បន្នបានឡើយ។

នៅក្នុងលិខិតបំភ្លឺ បានសង្កត់ធ្ងន់ធ្ងរថា « លោកឪពុកខ្ញុំឈ្មោះ កែវ ការីណូ ដែលជាស្ថាបនិកបង្កើតពហុព្យាបាលនេះ បានទទួលអនិច្ចកម្មហើយដែរ តែបែរជាត្រូវអ្នកសារព័ត៌មានមួយក្រុម ដែលមិនបានស្រាវជ្រាវ និងស្វែងរកប្រភពព័ត៌មាន​ឱ្យបានច្បាស់លាស់ ដោយជឿលើប្រភពព័ត៌មានរបស់បុគ្គលខិលខូចញុះញង់ថា “បានសម្ភាសន៍លោកឪពុកខ្ញុំបាទ ដែលជាទង្វើផ្សព្វផ្សាយប្រមាថមាក់ងាយ ដល់ដូងវិញ្ញាណក្ខន្ធរបស់ឪពុកខ្ញុំយ៉ាងខ្លាំង”»។

លិខិតសរសេរទៀតថា ការផ្សព្វផ្សាយជុំវិញការចោទប្រកាន់គ្រប់ចំណុចបំផ្លើសផ្ទុយពីការពិត គ្មានភស្តុតាង ឬអំណះ​អំណាងច្បាស់លាស់ទាល់តែសោះ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចេតនាញុះញង់ឱ្យមានការរើសអើង និងប៉ះពាល់ដល់កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូរចំពោះរូបខ្ញុំ និងក្រុម​គ្រួសារ។

មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្តិ ព្រមានចាត់វិធានការច្បាប់ចំពោះសារព័ត៌មាន​អនឡាញ​ទាំងនោះ ប្រសិនបើនៅបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្តិ បន្តទៀត។

សូមបញ្ជាក់ថា សម្ភព សុវណ្ណរិទ្ធិសក្តិ មានទីតាំងស្ថិតនៅភូមិពោធិញ្ញាណ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម