Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួន និងចាក់ដូសជំរុញដើម្បីបញ្ចៀសការផ្ទុះជំងឺកូវីដឡើងវិញ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន និងចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសការផ្ទុះជំងឺកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំឡើងវិញដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការការស្តារសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់​តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ”កាលពីថ្ងៃទី​២១​តុលា លោកស្រីបានមានប្រសាសន៍ថា «បើទោះបីជាអត្រាចាក់វ៉ាក់សាំងមានកំណើនជាង៩៥ភាគរយក្តី ក៏ខ្ញុំសូមអំពាវ​នាវ​ហើយអំពាវនាវទៀតឱ្យប្រជាពលរដ្ឋចូលរួមបន្តអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតព្រោះថាជំងឺ​កូវីដ​១៩​នៅមិនទាន់ទៅណាឆ្ងាយពីខ្លួនយើងនៅឡើយទេ ហើយសព្វថ្ងៃនេះមេរោគនេះបានបំប្លែងខ្លួនយ៉ាងច្រើនស្ទើរ​តែមិនអាចរាប់បានទៅទៀត។ អីចឹងទេសូមបងប្អូនបន្តចាក់វ៉ាក់សាំងដូសជំរុញយ៉ាងហោចណាស់ចាក់ឱ្យបានដូសទី៤ និងទី៥​ឱ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួនរបស់យើងឱ្យបានករឹងមាំ»។

លោកស្រីបានបន្តទៀតថា វ៉ាក់សាំងមិនបានការពារយើងបានយូរនោះទេ។ ដូចនេះប្រសិនបើយើងធ្វេសសប្រហែសប្រព័ន្ធ​ភាពស៊ាំក្នុងខ្លួនយើងនឹងធ្លាក់ចុះហើយបើការណាភាពស៊ាំបុគ្គលម្នាក់ៗធ្លាក់ចុះមិនយូរមិនឆាប់ភាពស៊ាំរបស់​សហគមន៍ក៏មានការធ្លាក់ចុះទៅតាមនឹងផងដែរហើយធ្វើឱ្យជំងឺកូវីដ១៩មានការសប្បាយចិត្តអាចធ្វើចរាចរណ៍ដោយសេរីធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងដំណើរការបើកប្រទេសឡើងវិញ។

លោកស្រីបានបន្ថែមថា « អីចឹងយើងអត់ចង់ឃើញឱ្យមានការផ្ទុះចេញដោយមានការរាតត្បាតទ្រង់ទ្រាយធំនៃជំងឺ​កូវីដ១៩​ទេពិសេសពពួកជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីឡើងវិញទេ»។ លោកស្រីបានណែនាំឱ្យប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកមន្ទីរពេទ្យខេត្តនិងមន្ទីរពេទ្យថ្នាក់ជាតិទូទាំងប្រទេសដោយចាក់កន្លែងណាក៏បានមិនប្រកាន់ទីកន្លែងឡើយជួយដល់ការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋដើម្បីបញ្ចៀសឱ្យបាននូវមហន្តរាយសុខភាពសាធារណៈនិងធានាបាននូវនិរន្តរភាពនៃការរស់នៅប្រក្រតី
ភាពថ្មីរបស់យើងពិសេសការបើកដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញប្រកបដោយរលូនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ណា​ខ្លះ កំពុង​ដំណើរការ​សាងសង់​នៅ​ឆ្នាំ ២០២៥?

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​Rho Motion៖ ការលក់រថយន្តអគ្គិសនីនឹង​កើន​ដល់ ២០ លានគ្រឿងឆ្នាំ ២០២៥

ព័ត៌មានជាតិ១៦ នាទីutes មុន

អាល្លឺម៉ង់អះអាងពីការប្ដេជ្ញាចិត្តធ្វើជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អាមេរិក បញ្ចប់តំណែងមន្ត្រីក្រសួងយុត្តិធម៌ច្រើនរូប ដែលចូលដៃស៊ើបអង្កេតលោក ត្រាំ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម