ព័ត៌មានជាតិ
ក្រុមការងារជួសជុលផ្លូវចំនួន២៩ខ្សែបាននិងកំពុងសម្រុកជួសជុលគ្រឹះនិងអ៊ុតកៅស៊ូយ៉ាងសកម្ម
ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារធ្វើការជួសជុលផ្លូវទាំង២៩ខ្សែ ដែលទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកឡើងវិញជាបន្ទាន់ ។
ជាក់ស្ដែងនៅក្នុងពេលនេះ ក្រុមការងារជួសជុលថែទាំផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់នេះបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មទាំងការជួសជុលគ្រឹះនិងការអ៊ុតកៅស៊ូឱ្យបានស្អាតឡើងវិញដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានងាយស្រួលក្នុងការធ្វើដំណើរទៅមក ហើយក៏ដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងជួសជុលផ្លូវខូចខាតឡើងវិញ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំង២៩ខ្សែខាងលើនេះរួមមាន៖ នៅខណ្ឌដូនពេញ មានចំនួន១៦ខ្សែ នៅក្នុងនោះរួមមាន៖ ទី១ ផ្លូវលេខ២១៤ ដោយចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់ផ្លូវលេខ១៩ ។
ទី២ មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់វិមានឯករាជ្យ ។
ទី៣ ផ្លូវលេខ១៣០ ចាប់ពីផ្សារធំថ្មីរហូតដល់មហាវិថីព្រះនរោត្តម។
ទី៤ ផ្លូវលេខ៥៣ ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ១១០ ។
ទី៥ ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់មហាវិថីព្រះស៊ីសុវត្ថិ។
ទី៦ ផ្លូវលេខ១១៨ ចាប់ពី មហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះស៊ីសុវត្ថិ ។
ទី៧ ផ្លូវលេខ១២០ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ១១៨ ។
ទី៨ ផ្លូវលេខ១៣ ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ ១៧៨ ។
ទី៩ ផ្លូវលេខ៩០ ចាប់ពីផ្លូវលេខ៤៧ រហូតដល់មហាវិថីព្រះស៊ីសុវត្ថិ ។
ទី១០ ផ្លូវលេខ១៨៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៩ ។
ទី១១ រង្វង់មូលកួចកាណុង។
ទី១២ ផ្លូវលេខ៧២ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថីព្រះស៊ីសុវត្ថិ។
ទី១៣ ផ្លូវលេខ៧៤ ចាប់ពីរង្វង់មូលកួចកាណុងដល់មហាវិថីព្រះស៊ីសុវត្ថិ។
ទី១៤ ផ្លូវលេខ ៧៦ ចាប់ពីមហាវិថីព្រះមុនីវង្សរហូត ផ្លូវលេខ៤៧ ។
ទី១៥ ផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលកួចកាណុងដល់រង្វង់មូលវត្តភ្នំ។
ទី១៦ ផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់
មហាវិថី ព្រះសីហនុ ។
នៅខណ្ឌទួលគោ ផ្លូវដែលត្រូវធ្វើការជួសជុលមានចំនួន៧ខ្សែនោះគឺ៖ ១ ផ្លូវលេខ ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ ផ្លូវ៥៩៦ ។ ២ ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧ ។ ៣ ផ្លូវលេខ៦០០ ចាប់ពីផ្លូវលេខ៣១៣ផ្លូវលេខ ៦០៦ ។ ៤ ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវ៦០៨ ។ ៥ ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ២៨៥ ។ ៦ ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។ ៧ ផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។
ចំណែកនៅខណ្ឌឫស្សីកែវ មាន១ខ្សែនៅលើផ្លូវជាតិលេខ ៥ ដោយចាប់ពីគីឡូម៉ែត្រលេខ៦ ដល់គីឡូម៉ែត្រលេខ៩ ដោយត្រូវជួសជុលគ្រឹះជាមួយនឹងការកៅស៊ូឡើងវិញ។
នៅខណ្ឌចំការមន មាន១ខ្សែដែរ គឺផ្លូវលេខ៩៩ ដោយចាប់ផ្ដើមពីផ្លូវលេខ ៤៣២ ដល់ផ្លូវលេខ៤៨៤ជាផ្លូវដែលត្រូវអ៊ុតកៅស៊ូ។
នៅខណ្ឌច្បារអំពៅមានចំនួន២ ខ្សែផងដែរ គឺផ្លូវលេខ ៣៦១ ដោយចាប់ផ្ដើមពីផ្លូវជាតិលេខ១ដល់ផ្លូវលេខ៦៤៤ និង អ៊ុតកៅស៊ូ១ខ្សែទៀតនៅលើស្ពានព្រះមុនីវង្សចាស់។
ចំណែកនៅខណ្ឌមានជ័យ មានចំនួន២ខ្សែផងដែរ នោះគឺផ្លូវ ហ៊ុននាង ចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ ៦០ម៉ែត្រនិងមួយខ្សែទៀត នៅលើផ្លូវ៦០ម៉ែត្រ ដោយចាប់ផ្ដើមពីផ្លូវ២៧២ដល់ផ្លូវជាតិលេខ២ ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់