Connect with us

ព័ត៌មានជាតិ

ជនបរទេសចំនួន២៦៣នាក់បន្ថែមទៀត ត្រូវបានបណ្តេញចេញពីកម្ពុជាភាគច្រើនជាជនជាតិវៀតណាម

បានផុស

នៅ

ជនបរទេសចំនួន២៦៣នាក់បន្ថែមទៀត ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជាអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ក្នុងចំណោមនោះ គឺភាគច្រើនជាជនជាតិវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៍មានចុះថ្ងៃទី ២២ ខែតុលាថា នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសចំនួន២៦៣នាក់ មាន០៤សញ្ជាតិ ក្នុងនោះ ជនជាតិបង់ក្លាដេសចំនួន០២នាក់ ជនជាតិថៃចំនួន១៦នាក់ ជនជាតិចិនចំនួន៧៤នាក់(តៃវ៉ាន់០៩នាក់) និងជនជាតិវៀតណាមចំនួន១៧១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង។

អ្នកនាំពាក្យបានបន្តថា ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានធ្វើការបណ្ដេញជនបរទេសចំនួន ១៥៧នាក់ ស្រី២៦នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម ចំនួន១៥៣នាក់ ស្រី២៦នាក់  និងជនជាតិចិនចំនួន០៤នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផងដែរ៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម