ជីវិតកម្សាន្ដ
ទស្សនិកជនរំពឹងថា តារាស្រី ៥ រូបនេះ នឹងត្រូវតែងតាំងសម្រាប់ពានរង្វាន់ តារាសម្តែងល្អបំផុតឆ្នាំនេះ
ជារៀងរាល់ឆ្នាំ នឹងមានការប្រកាសរង្វាន់ដើម្បីលើកទឹកចិត្តតារាសម្ដែងក្នុងប្រទេសថៃ ខណៈកាន់តែខិតជិតដល់ចុងឆ្នាំហើយ។ ជាការពិត ពានរង្វាន់ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំនោះ នឹងចៀសមិនផុតឡើយ គឺពានរង្វាន់សម្រាប់តារាស្រីជួរមុខ។
ក្នុងឆ្នាំនេះ ក៏មានតួឯកស្រីជាច្រើនរូបដែលបន្សល់ទុកនូវជំនាញសម្ដែងរបស់ខ្លួន មកបង្ហាញឲ្យមហាជនឃើញយ៉ាងច្រើនចាប់តាំងពីដើមឆ្នាំ ២០២២មកម្ល៉េះ ហើយថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញជូនលោកអ្នក ពីតារាស្រី ៥រូប ដែលអ្នកគាំទ្រពេញចិត្តខ្លាំងក្នុងប្រទេសនាឆ្នាំនេះដូចគ្នា។
១ Mint Chalida
ជាការពិតណាស់ ឆ្នាំនេះរឿង “Sarn Sanaeha ” ពិតជាផ្ទុះខ្លាំងមិនធម្មតានោះទេ ខណៈសាច់រឿងនេះបានបញ្ចប់កាលពីប៉ុន្មានខែមុន តែនៅតែត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងពិភពសង្គមអនឡាញ។ ក្រៅពីរឿងភាគដែលនាងសម្ដែង Mint ក៏ជាតារាស្រីលេចធ្លោខ្លាំងផងដែរ។
២ Joy Sirilak
វិលមកសម្ដែងរឿងភាគម្ដងទៀត Joy Sirilak បានធ្វើឲ្យអ្នកគាំទ្រហាក់រំភើបចិត្ត និងរឿងភាគចុងក្រោយ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ គឺរឿង “Buang Bai Bun” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ជាហេតុធ្វើឲ្យ Joy ជាប់ឈ្មោះជាតួឯកស្រីក្នុងឆ្នាំនេះដែរ។
៣ Marie Broenner
បន្ទាប់ពីសម្តែងក្នុងរឿង “Revenge From The Past” វាបានក្លាយជាស្នាដៃដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តនិង ចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេសហ្វេនដែលនិយមតាមដានរឿងភាគនេះ បានឲ្យពិន្ទុពេញលើតារាស្រី Marie ដែលពូកែដើរតួធ្វើជាមនុស្សដល់ទៅពីរនាក់ផ្សេងគ្នា។
៤ Yaya Urassaya
ជាមួយនឹងរឿង “Bad Romeo” ជារឿងដែលមានឥទ្ធិពលបំផុតរបស់ប៉ុស្ដិ៍លេខ៣ក្នុងឆ្នាំនេះដូចគ្នា ។ ដោយសារតែការវាយតម្លៃសម្រាប់ការមើលតាមរយៈផ្សាយផ្ទាល់តាមអ៊ីនធឺណិតបានហក់ឡើង។ ហើយវាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែល Yaya មានឈ្មោះនៅលីសជាតួឯកស្រីឆ្នាំនេះ។
៥ Nune Woranuch
រឿង “Khemsonplai” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 7 HD ទើបតែបញ្ចប់ទៅកាលពីថ្មីៗនេះទេ។ សាច់រឿងនេះដែរបានធ្វើឲ្យមហាជន ជាច្រើនរញ្ជួយចិត្តនឹងតួស្រីទាំងពីរ ដែលព្យាយាមដណ្ដើមរបស់ដែលខ្លួនស្រលាញ់រៀងៗខ្លួន។ចុងក្រោយអ្នកទាំងពីរបានមកសុំទោសគ្នាទៅមក ដើម្បីលុបលាងភ្លើងកំហឹង បង្កឡើយដោយចិត្តមានៈ និងតណ្ហាដឹកមុខ។
ទោះយ៉ាងនេះក្ដី ទស្សនិកជនជាច្រើននៅតែទន្ទឹងរង់ចាំំមើលថា តើតារាសម្ដែងស្រី ៥ ដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវតែងតាំងសម្រាប់ពានរង្វាន់ តារាសម្តែងល្អបំផុតក្នុងឆ្នាំនេះពិតមែនឬអត់?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ
ចុចអាន៖Pooklook ទម្លាយចរិតពិត Aum Patcharapa ពេលនៅក្រៅឆាកសម្ដែង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?