ព័ត៌មានជាតិ
មន្ត្រីជំនាញបានរឹបអូសសាច់សត្វព្រៃដាក់លក់លួចលាក់ក្នុងផ្សារខេត្តមណ្ដលគិរីជាង១ពាន់គីឡូក្រាមក្នុងរយៈពេល១៨ខែ
ក្នុងរយៈពេល១៨ខែចុងក្រោយនេះ មន្ត្រីជំនាញបានបង្រ្កាប និងរឹបអូសសាច់សត្វព្រៃដែលត្រូវបានដាក់លក់ដោយលួចលាក់នៅតាមផ្សារក្នុងខេត្តមណ្ដលគិរីមានទម្ងន់សរុប១.៣៥២គីឡូក្រាម។

ថ្លែងក្នុងសន្និសីទន្និសីទសារព័ត៌មានស្តីពីការបញ្ឈប់ការជួញដូរសត្វព្រៃ ក្រោមផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលធ្វើឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២តុលា លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ពេញមួយឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរបានបង្រ្កាបការជួញដូរសត្វព្រៃរហូតដល់១.៣៥៣គីឡូក្រាម នៅខេត្តមណ្ឌលគិរី ក្នុងនោះក្នុងរយៈពេល៦ខែឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី បានបង្រ្កាបការជួញដូរសាច់សត្វព្រៃចំនួន២៣៥គីឡូក្រាម។
លោករដ្ឋលេខាធិការសូមលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួន
និងចូលរួមផ្សព្វផ្សាយឱ្យអតិថិជនរបស់ខ្លួនបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

លោក សេង ទៀក ប្រធានអង្គការ WWFប្រចាំកម្ពុជា ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន បញ្ឈប់ការបរិភោគ និងការលក់សាច់សត្វព្រៃ ដែលជាដើមចមដល់ការចូលព្រៃសម្លាប់សត្វព្រៃខណៈរាជរដ្ឋាភិបាល និងអង្គការដៃគូ បាននិងកំពុងខិតខំរួមសហការគ្នាការពារ និងអភិរក្សឱ្យបានគង់វង់ ដើម្បីបង្កើនចំនួនឡើងវិញ សំដៅរក្សាតុល្យភាពបរិស្ថាន និងទាក់ទាញវិស័យទេសចរណ៍ធម្មជាតិ។
លោកបានបន្តថា « តម្រូវការនៃបរិភោគសាច់សត្វព្រៃ គឺជាកត្តាចលករចម្បងមួយដែលជំរុញឱ្យមានការបរបាញ់ វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយវាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្ស
ព្រមទាំងគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ ផ្ទុយទៅវិញបើការយល់ដឹងរបស់អ្នកទិញ អ្នកលក់ អ្នកជួញដូរអំពីហានិភ័យដល់សុខភាពតាមរយៈការបរិភោគ និងការជួញដូរសត្វព្រៃ នឹងអាចការពារបាននូវសត្វព្រៃ»។

ក្រសួងបរិស្ថាន និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWFសហការជាមួយភោជនីយដ្ឋានចំនួន៣២កន្លែង
នៅក្នុងខេត្តមណ្ឌលគិរីបានបើកយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃដែលអនុវត្តក្នុងដំណាក់កាលដំបូងមានរយៈពេល៦សប្តាហ៍ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះដើម្បីលើកទឹកចិត្តឱ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងទឹសដៅបញ្ឈប់ការជួញដូរនិងបរិភោគសាច់សត្វព្រៃជាបន្តទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ