Connect with us

សុខភាព

មន្ត្រីជំនាញសុខាភិបាលបង្ហាញវិធីសាស្ត្រ៤យ៉ាងការពារសុខភាពចៀសផុតពីជំងឺធ្ងន់ធ្ងរ

បានផុស

នៅ

មន្ត្រីជំនាញក្រសួងសុខាភិបាលបានបង្ហាញពីវិធីសាស្ត្រចំនួន៤ដើម្បីការពារ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ​ចៀសផុតពីជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងជាដើមដែលកំពុងកើតមានទៅលើពលរដ្ឋកម្ពុជាគួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា វិធីសាស្ត្រចំនួន៤ដែលអាចការពារសុខភាពបានល្អ និងកុំឱ្យឆ្លងជំងឺមិនឆ្លងធ្ងន់ធ្ងររួមមានទី១កុំពិសារប្រៃពេក ផ្អែមពេក កុំពិសារខ្លាញ់ពេក និងត្រូវឧស្សាហ៍ហាត់ប្រាណឱ្យបានទៀតទាត់ និងជាប្រចាំយ៉ាងហោចណាស់ឱ្យបាន៣០នាទីទៅ១ម៉ោងដែរពេលទំនេរពីការងារ។

ការណែនាំនេះដោយមានការព្រួយបារម្ភថា បច្ចុប្បន្នការកើនឡើងនៃជំងឺមិនឆ្លងកំពុងវាយលុកខ្លាំងជាងជំងឺឆ្លងទៅទៀតនៅប្រទេសកម្ពុជាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងជាដើម។ព្រោះជំងឺឆ្លងយើងមើលឃើញភ្លាមៗហើយអាចទប់ស្កាត់បានទាន់ពេលវេលា។ ដោយឡែកជំងឺមិនឆ្លងវិញជាជំងឺស្ងៀមស្ងាត់យើងមិនដឹងខ្លួនជាមុនទេ។

លោកស្រីបានបន្តថា «បើអ្នកពិសារគ្រឿងស្រវឹងច្រើនវានឹងវិវត្តន៍ទៅជាក្រិនថ្លើមហើយយូរៗទៅវាទៅជាជំងឺមហារីកថ្លើម អ្នកខ្លះមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែមនិងជំងឺបេះដូងឬជំងឺគាំងបេះដូងធ្វើឱ្យពិការខ្លួនអស់មួយជីវិតទៀតផង»។

លោកស្រីបានបន្ថែមទៀតថា «យើងត្រូវចូលរួមគិតទាំងអស់គ្នាហើយការងារសុខភាពនេះវាមិនមែនជាកម្មសិទ្ធិផ្តាច់មុខសម្រាប់វិស័យសុខាភិបាលនោះទេការងារនេះវាទាមទារឱ្យមាការចូលរួមពីបុគ្គលរៀងៗខ្លួនគ្មានគ្រូពេទ្យណាដែលល្អជាងខ្លួនេងនោះទេចាប់តាំងពីដឹងក្តីមករហូតមកដល់ធំគឺមានតែខ្លួនឯងទេដែលចេះគិតគូរនិងជាអ្នកដឹកនាំក្នុងការថែទាំសុខភាពរបស់ខ្លួនវិវត្តន៍ទៅល្អឬមិនល្អនោះ»។

លោកស្រីបានបញ្ជាក់ថាបន្ថែមពីនេះទៀតត្រូវធ្វើអនាម័យខ្លួនប្រាណ និងដៃឱ្យបានស្អាតព្រោះថាការធ្វើអនាម័យដៃនេះមានសារសំខាន់នាស់លក្នុងការការពារជំងឺផ្សេងៗពីព្រោះថាក្នុង១ថ្ងៃៗដៃរបស់យើងមិនដឹងជាបានប៉ះពាល់អ្វីខ្លះនោះទេហើយក៏មិនដឹងថាមានមេរោគអ្វីដែលបានទុំជាប់នឹងដៃដែរ។

ដូចនេះមានតែឧស្សាហ៍លាងដៃជាមួយទឹក និងសាប៊ូ ជែលឬអាកុលទេទើបអាចសំលាប់មេរោគដែលនៅទុំជាប់ដៃបានហើយបើមិនសំអាតទេមេរោគទាំងនោះនឹងចម្លងចូលក្នុងខ្លួនរបស់យើងបានយ៉ាងងាយតារយៈការយលដៃទៅប៉ះនឹងត្រចៀក ច្រមុះ ភ្នែកមាត់និងសក់ក្បាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ៧ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា១២ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ១២ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម