Connect with us

KPT+

ទម្លាប់មិនល្អ ៩ ចំណុច បណ្ដាលឲ្យអ្នកជុំវិញខ្លួនមិនចូលចិត្តអ្នក

បានផុស

នៅ

ជាធម្មតាមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តយើងទេ ប៉ុន្តែយើងនៅតែត្រូវរៀបចំអាកប្បកិរិយាឲ្យសមរម្យ ដើម្បីរក្សាតម្លៃនិងភាពថ្លៃថ្នូរផ្ទាល់ខ្លួន។ ក្នុងកាលដែលមានអ្នកចូលចិត្តច្រើន ជារឿងល្អម្យ៉ាងក្នុងការរស់នៅរបស់មនុស្ស អ្នកមិនអាចមិនខ្វាយខ្វល់នឹងសង្គម ឬមិនខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួននោះទេ ព្រោះថាយើងសុទ្ធតែរស់នៅប្រាស្រ័យទាក់ទងគ្នា គ្រប់ទីកន្លែងគ្រប់ពេលវេលា ដូច្នេះអ្នកគប្បីជៀសវាងទង្វើទាំង៩នេះ ទើបមិនសូវមានអ្នកស្អប់៖

១. ងាកចេញពេលគេកំពុងនិយាយ

ទោះបីជាម្នាក់នោះគាត់និយាយច្រើន ធ្វើឲ្យយើងធុញក៏ដោយ អ្នកមិនគួរបញ្ចេញអាកប្បកិរិយាធុញទ្រាន់នៅចំពោះមុខគេទេជាពិសេសការនិយាយមួយទល់មួយ។ នរណាៗក៏មិនចូលចិត្តនិយាយជាមួយមនុស្សដែលមិនឲ្យតម្លៃគេ និងគិតតែពីខ្លួនឯងបែបនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តែងតែធ្វើជាមនុស្សអវិជ្ជមាន

អ្នកនឹងក្លាយជាមនុស្សពិបាករាប់អាន ពិបាកផ្គាប់ចិត្ត ជាពពកខ្មៅក្នុងបរិយាកាសអ្នកដទៃ។ នៅក្បែរមនុស្សអវិជ្ជមានមិនមានភាពរីករាយ និងមានការលើកទឹកចិត្តជីវិតអួរអាប់ ចូរព្យាយាមរក្សាគម្លាតពីមនុស្សអវិជ្ជមាន ដើម្បីអភិវឌ្ឍន៍ខ្លួននិងល្អសម្រាប់សុខភាពផ្លូវចិត្តផង។

៣. ពូកែអួត ឬមានអំណួតហួសហេតុ

ទាំងគេទាំងយើង សុទ្ធតែមិនចូលចិត្តអ្នកអួត ទោះបីជាមានពិតក៏ដោយ ប៉ុន្តែបើខ្លួនឯងអួតគេវិញបាន។ អ្នកដទៃអាចនឹងមិនបញ្ចេញអាកប្បកិរិយាធុញទ្រាន់ ប៉ុន្តែគេកំពុងតែលួចជ្រេញអ្នកហើយ។ យូរៗទៅអ្នកនឹងក្លាយជាមនុស្សដ៏គួរឲ្យធុញទ្រាន់ ឬក្លាយជាគូសត្រូវនឹងនរណាម្នាក់ទៀតឯណោះ។

៤. មិនញញឹម 

ការញញឹមជាគ្រឿងតុបតែមុខល្អបំផុតសម្រាប់គ្រប់គ្នា ពាក់វានៅលើមុខអ្នក នឹងក្លាយជាមនុស្សរួសរាយគួររាប់អាននៅទីណាមានភាពសប្បាយវិជ្ជមាននៅទីនោះ។

៥. ចាប់ដៃមិនណែន

ការចាប់ដៃមិនណែន បង្ហាញពីចំណុចមិនល្អជាច្រើនពីអ្នកដូចជា មិនឲ្យតម្លៃម្ខាងទៀត ឬបង្ហាញពីភាពមិនជឿជាក់ក្នុងខ្លួន។ ចំណុចនេះជារឿងសំខាន់ណាស់សម្រាប់អ្នកជំនួញ ថាមិនត្រូវ អ្នកអាចនឹងបាត់បង់ផលប្រយោជន៍ធំដោយសារតែអាកប្បរិកិយាតិចតួចផងមិនដឹង។

៦. និយាយកាត់អ្នកដទៃ

តើអ្នកមានអារម្មណ៍បែបណាដែរ ពេលគេកាត់អ្នកកំពុងនិយាយ? បើអ្នកមានទម្លាប់នេះមានន័យថាអ្នកជាមនុស្សគ្មានសុជីវធម៌មិនឲ្យតម្លៃគេដូចគ្នា។

៧. ចិត្តចង្អៀត ប្រកាន់ច្រើន

មនុស្សចិត្តចង្អៀត រមែងគ្មានក្ដីសុខ គ្មានញាតិមិត្តរាប់អាន កាលដែលអ្នកដើរវាយតម្លៃគេនិយាយពីគេមិនល្អ នោះហើយបង្ហាញពីចិត្តចង្អៀតរបស់អ្នក ទង្វើនេះធ្វើឲ្យគេមិនចូលចិត្តអ្នកតែម្ដង។ ចំណែកឯកាទើសចិត្តតិចតួចបោះចោលបានបោះទៅ កុំទុកនាំធ្ងន់ទ្រូងមិនចំណេញអ្វីនោះទេ បានត្រឹមជម្លោះទាស់ទែងប៉ុណ្ណោះ។

៨. មិនស្មោះត្រង់

ពេលគេចាប់បាន អ្នកត្រូវគេកត់ចំណាំជាមនុស្សមិនល្អក្នុងកែវភ្នែកអ្នកដទៃបាត់ទៅហើយ ដូច្នេះលើកក្រោយទៀតអ្នកនិយាយអ្វីក៏គ្មានអ្នកជឿដោយគ្មានការសង្ស័យដែរ។ ភាពមិនស្មោះត្រង់រារាំងអ្នកពីការជួបមនុស្សថ្មីៗ លើសពីនេះទៀតកេរ្តិ៍ឈ្មោះអ្នកលែងមានភាពថ្លៃថ្នូរដូចមុនទេ។

៩. ធ្វើភ្នែកក្រលេកក្រឡាប់

គេចាត់ទុកមនុស្សភ្នែកមិនស្ងៀម​ ជាមនុស្សមិនស្មោះត្រង់ ពោរពេញដោយល្បិចកលមិនគួរទុកចិត្ត។ ទម្លាប់នេះជាទម្លាប់មិនល្អមួយក្នុងភ្នែកអ្នកដទៃ វាបង្ហាញថាអ្នកមិនឲ្យតម្លៃ មិនយកចិត្តទុកដាក់នូវអ្វីដែលគេកំពុងនិយាយ។

បន្ទាប់ពីដឹងច្បាស់ពីទម្លាប់មិនល្អទាំងនោះហើយ អ្នកគប្បីបញ្ឈប់ឬជៀសវាងទង្វើនេះ ដើម្បីទំនាក់ទំនងប្រសើរឡើងនិងសម្បូរទំនាក់ទំនងល្អៗជាច្រើនធ្វើឲ្យជីវិតស្រស់ថ្លាជាងមុន៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖កំពុងវង្វេងផ្លូវក្នុងសង្គមដែលមានមោទកភាពហួសហេតុ អានអត្ថបទហើយនឹងធូរស្រាលចិត្ត

ប្រភព៖ 4realguide

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ករណីឃាតកម្មលើមន្ត្រីអតីតបក្សប្រឆាំង៖ នាយករដ្ឋមន្ត្រី ថា សមត្ថកិច្ចកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ

នយោបាយ៦០ នាទីutes មុន

សម្តេចធិបតី ទាត់ចោលការចោទប្រកាន់លើឃាតកម្មលោក លិម គិមយ៉ា និងប្រាប់ទណ្ឌិត សម រង្ស៊ី ឱ្យឈប់ធ្វើអាជីវកម្មលើសព

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនីនាគ លត់ជង្គង់គោរពបងប្រុស និងបង្ហាញភាពស្និតស្នាលជាមួយគ្រួសារ ធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ

Sokha Hotels

ព័ត៌មានពេញនិយម