Connect with us

នយោបាយ

រដ្ឋមន្ត្រី​ការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាភូមានៅថ្ងៃទី២៧ តុលា ខាងមុខ

បានផុស

នៅ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំពិសេស នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាស្ដីពីដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំពិសេសនេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានមកដល់នៅខែក្រោយ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិសេសនេះ នឹងធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ដោយផ្អោតការពិភាក្សាលើការអនុវត្ត «កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» ដែលជាការព្រមព្រៀងឯកភាពគ្នារបស់បណ្ដាមេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២១ ដើម្បីអាចឈានទៅបញ្ចប់ជម្លោះ និងវិបត្តិនានានៅប្រទេស​មីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ប្រាប់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាទៅកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មានដដែល លោក ជុំ សុន្ទរី បានបន្ថែមថា កិច្ចប្រជុំពិសេសនេះ ក៏​នឹង​ខិតខំរិះរកគ្រប់យន្តការ និងវិធានការនានា ដើម្បីជំរុញ​ដំណើរការ​ស្វែងរកសន្តិភាពមួយដ៏ពិតប្រាកដ និងភាពច្បាស់លាស់សម្រាប់មីយ៉ាន់ម៉ា ​នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាននៅ​ខែ​ វិច្ឆិកា ឈានមកដល់ដែលកម្ពុជា​ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ។

គួរជម្រាបជូនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០២២ កម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន បាន និងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរកសន្តិភាព និងស្វែងរកដំណោះស្រាយនានា ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា ក្រោយប្រទេសសមាជិកអាស៊ានមួយនេះ ធ្លាក់ទៅក្នុងវិបត្តិនយោបាយបង្កឡើងដោយក្រុមយោធារបស់លោក មីន អោងឡាំង។ របបដឹកនាំដោយលោក មីន អោងឡាំង បានប្រើអំពើហឹង្សាទៅលើប្រជាជន រហូតមានការប្រហារជីវិតក្រុមអ្នកប្រជាធិបតេយ្យមីយ៉ាន់ម៉ា និងបានចាប់លោកស្រី អោងសាន ស៊ូជី ដាក់ឃុំខ្លួននៅពន្ធនាគារថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម