Connect with us

ព័ត៌មានជាតិ

កម្ពុជា​បញ្ជូនកងទ័ពមួកខៀវ​ជាង ៣០០ នាក់​ទៅបំពេញបេសកម្ម​នៅប្រទេស​ម៉ាលី និងស៊ូដង់ខាងត្បូង

បានផុស

នៅ

កងកម្លាំងមួកខៀវកម្ពុជា​ ៣ កង ​ដែលមានចំនួន ៣៤៦ នាក់​ នឹងចេញទៅបំពេញ បេសក​កម្មរក្សា​សន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ( អ.ស.ប.) នៅសាធារណរដ្ឋម៉ាលី (MINUSMA) និង សាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ២៤ ខែតុលានេះ ​នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) មានការរៀបចំពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប. នៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែល​មានវត្តមានដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។​

​លោកនាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ​អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ឲ្យ​ដឹងថា​កម្លាំងទាំង៣កងនេះ​មានចំនួនសរុប៣៤៦នាក់​ មកពីកងឯកភាព​នៃយោធពលខេមរភូមិន្ទ ដោយបានទទួលការហ្វឹកហ្វឺនលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពពីគ្រូបង្គោលកម្ពុជាមន្រ្តី UNMAS សាធារណរដ្ឋបារាំង និងបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលដូចបណ្តាកងមុនៗដែរ។

លោកនាយឧត្តមសេនីយ៍​ឲ្យដឹងថា ​ការចូលរួមរបស់នារីក្នុងកងរាជអាវុធហត្ថមានចំនួន ៣៣នាក់ ស្មើនឹង ៤៧,១៤%។ រីឯកងកម្ទេចគ្រឿងផ្ទុះមានចំនួន ១៨នាក់ ស្មើនឹង ១២,៨% និងក្នុង​វិស្វកម្មព្រលាន​យន្តហោះមានចំនួន ១៦នាក់ ស្មើនឹង ១២,៨%។

លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្ភណ៍របស់ឯកឧត្តម Alam Sardar Umar អ្នកសម្រប-សម្រួលស្តីទីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរ ទិវាអង្គការសហប្រជា-ជាតិ ថ្ងៃទី២៤តុលា ដែលជាថ្ងៃរំលឹកប្រចាំឆ្នាំនៃការបង្កើត ជាផ្លូវការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដែល មានធម្មនុញ្ញរបស់ខ្លួន ចែងថា “លះបង់ ដើម្បីធ្វើឱ្យប្រជាជនពិភពលោក​ស្គាល់ពីគោលបំណង និងសមិទ្ធិផល របស់អង្គការសហ ប្រជាជាតិ និងដើម្បីទទួលបានការគាំទ្រ នូវការងារដែល អ.ស.ប បាននឹងកំពុងធ្វើសម្រាប់ប្រជាជន ទាំងមូល”។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្រ្តីក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮក​ពីសម្តេចតេជោ នាយករដ្ឋ-មន្រ្តី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជានិច្ចកាលសម្តេចតែងតែផ្តាំផ្ញើ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាខួបលើកទី១៦ គិតចាប់ពីឆ្នាំ២០០៦ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ក្រោយពីកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប ហៅកាត់ថា UNTAC បានដកចេញពីកម្ពុជានាឆ្នាំ១៩៩៣។ មកដល់ពេលនេះ កម្លាំងកម្ពុជាមានចំនួនសរុប ៨៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០។

កងកម្លាំងមួកខៀវកម្ពុជា បានចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ បច្ចុប្បន្ន កម្លាំងកម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

បុគ្គលិកស្រីម្នាក់ ត្រូវ​បណ្តេញ​ចេញ​ពីការងារ ក្រោយ​រិះគន់​ Liu Yifei ធាត់

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានជាតិ៣០ នាទីutes មុន

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម បានចូលដល់ដៃរដ្ឋសភាហើយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ខ្យល់ពុល​នៅ​ទីក្រុង​បាងកក ​បង្ក​ការ​​​ខាត​បង់​​សេដ្ឋកិច្ច​ជិត​៩០​លាន​ដុល្លារ​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃរំពឹងពីកំណើននៃការចំណាយសាធារណៈ​ខ្ពស់បំផុតក្នុងរយៈពេល​៥ឆ្នាំ នៅបុណ្យចូលឆ្នាំថ្មីចិន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម