Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ជំរុញដល់មន្ទីរសង្គមកិច្ច បន្តដោះស្រាយបញ្ហាមនុស្សចាស់ ដែលកំពុងជួបប្រទះ

បានផុស

នៅ

លោកស្រីអភិបាលខេត្តកោះកុង បានជំរុញដល់មន្ទីរសង្គមកិច្ច បន្តសម្របសម្រួលដោះស្រាយរាល់បញ្ហា ដែលមនុស្សចាស់កំពុងជួបប្រទះ ដើម្បីលើកកម្ពស់សុខុមាលភាពដល់ពួកគាត់។ ការជំរុញយ៉ាងដច្នេះ បានធ្វើឡើងក្នុងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលខេត្ត ក៏បានចាត់ទុកថា សមាគមមនុស្សចាស់ ដែលកំពុងមានស្រាប់តាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាសកម្មភាពមួយដ៏ល្អប្រពៃតបស្នងសងគុណ ដល់ពួកគាត់ជំនាន់មុនៗបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម និងទទួលបាននូវភាពកក់ក្តៅដោយក្តីសង្ឃឹមជឿជាក់។

ក្នុងកម្មវិធីប្រារព្ធទិវាមនុស្សចាស់អន្តរជាតិ នៅព្រឹកថ្ងៃទី ២៤ ខែតុលានេះ លោកស្រី មិថុនា ភូថង យល់ថា មន្រ្តីមន្ទីរសង្គមកិច្ច នឹងប្រឹងប្រែងបន្តរិះរកដំណោះស្រាយថ្មីៗបន្ថែម ដើម្បីធ្វើយ៉ាងណាជួយគាំទ្រដោះស្រាយបញ្ហាលំបាកនានា របស់ប្រជាពលរដ្ឋវ័យចំណាស់ ខណៈពួកគាត់មានសេចក្តីចង់បាន ឆ្លើយតបនឹងគោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិ ស្តីពី មនុស្សចាស់ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០៣០ខាងមុខ។

គួរកត់សម្គាល់ថា មនុស្សចាស់នៅកម្ពុជា ក៏ដូចជានៅខេត្តកោះកុង ត្រូវគេមើលឃើញពីភាពប្រឈមបញ្ហាជាច្រើនទាំងសុខភាព និងហិរញ្ញវត្ថុ ពិសេសជនក្រីក្រលំបាក ចាស់ជរា ជនពិការភាព គ្រាពួកគាត់ចូលវ័យចាប់ពី៦០ឆ្នាំឡើងទៅ។

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានឲ្យដឹងថា ភាពប្រឈម និងលំបាករបស់មនុស្សចាស់នៅក្នុងខេត្ត សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្រោមការផ្តួចផ្តើមរៀបចំបង្កើតឲ្យមានសមាគមមនុស្សចាស់ តាំងតែពីឆ្នាំ ២០១៨មកម្ល៉េះ។

លោក គង់ រឿង បន្ថែមថា សព្វថ្ងៃនេះ ខេត្តកោះកុងមានសមាគមមនុស្សចាស់ចំនួន ២៩ឃុំ-សង្កាត់ និងសមាជិក ៦៥០ នាក់ ដោយសមាជិកនីមួយៗស្ម័គ្រចិត្តបង់វិភាគប្រចាំខែ ដើម្បីទ្រទ្រង់សមាគម ឬមានតម្រូវការដោះស្រាយក្នុងបន្ទុក។ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ មានជាថវិកា ឬសម្ភារៈស្បៀងអាហារផ្សេងៗពេលមានជំងឺ ឬមរណៈភាព។

ក្នុងចំណោមសមាគមមនុស្សចាស់ ២៩ឃុំ-សង្កាត់ មានសមាគមមនុស្សចាស់មានឃុំចំនួន ៥ និងសង្កាត់ចំនួន ២ ស្មើនឹង ១១ភូមិ ដែលបានដំណើរការតាមស្ថានភាពជាក់ស្តែងល្អប្រសើរ។ ជាក់ស្តែងមកទល់ពេលនេះ សមាគមទាំងនោះមានថវិកាតម្កល់ទុកចំនួន ៤លាន ៧សែនរៀល តាមរយៈការបង់វិភាគទានរបស់សមាជិកម្នាក់ៗប្រចាំខែ។

ដោយឡែកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុងវិញ មានសមាជិកសរុប ៨១៤នាក់ គិតត្រឹម ៩ខែ ឆ្នាំ ២០២២នេះ សមាគមបានដោះស្រាយប្រាក់បេឡាមរណៈសង្រ្គោះចំនួន ១០នាក់។ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល និងថវិកាឧបត្តម្ភរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តក្នុងមួយសព ៥០ម៉ឺនរៀល ផងដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម