ព័ត៌មានជាតិ
ឱកាសការងារ ២ ម៉ឺនកន្លែង ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម
នៅសាលពិព័រណ៍កោះពេជ្រ នឹងមានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិដែលនឹងប្រព្រឹត្តទៅចំនួន ២ ថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២២ សហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស.ស.យ.ក រាជធានីភ្នំពេញ និង GMAC។
ពិព័រណ៍រយៈពេល ២ ថ្ងៃ មានក្រុមហ៊ុនមកពីវិស័យផ្សេងៗចូលរួមដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ និងស្ថាបត្យកម្ម សណ្ឋាគារ និងបដិសណ្ឋាកិច្ច ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិជ្ជា ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា កម្មន្តសាល ព្រមទាំងភ្នាក់ងារការងារជាច្រើនទៀត។
ពិព័រណ៍នេះមានឱកាសការងារជាង ២ ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០។ សិស្ស និស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ អាចត្រៀម CV ដាក់ពាក្យភ្លាម សម្ភាសភ្លាមតែម្តង៕

ដោយ៖ ថារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ