ព័ត៌មានជាតិ
រដ្ឋមន្រី្តក្រសួងវប្បធម៌ស្នើសាលាបារាំងចុងបូព៌ាប្រទេស ជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យសាលាបារាំងចុងបូព៌ាប្រទេសជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាការរៀបចំពង្រីកសារមនី្ទរជាតិ ។
ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤តុលា នៅក្នុងជំបួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) នាយកសាលាបារាំងចុងបូព៌ាប្រទេស ទើបទទួលភារកិច្ចថ្មីនៅទីស្តីការក្រសួង ។

លោកស្រីរដ្ឋមន្រី្តបានមានប្រសាសន៍ថា « វាជាការងារបន្ថែមដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការអំពាវនាវរកជំនួយផ្នែកបច្ចេកទេសពីសាលាបារាំងចុងបូព៌ា ប្រទេសក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ជួសជុល និងថែទាំប្រាសាទក្នុងតំបន់អង្គរ និងកិច្ចការផ្នែកវប្បធម៌ផ្សេងៗទៀត ក្រៅពីការងារបេតិកភណ្ឌរូបី និងការងារស្រាវជ្រាវផ្នែកបេតិកភណ្ឌអរូបី ដូចជា នរវិទ្យា ជំនឿទំនៀបទម្លាប់ របាំ ជាពិសេសការងាររៀបចំពង្រីកសារមនី្ទរ។ ថាតើសាលាបារាំងចុងបូព៌ា ប្រទេសអាចផ្តល់ជាអ្នកជំនាញបច្ចេកទេសក្នុងការរៀបចំសារមនី្ទរឲ្យក្លាយជាលក្ខណៈស្តង់ដារមួយ? »។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) បានបង្ហាញពីផែនការ ការងារទៅថ្ងៃអនាគត រួមទាំងផែនការការងារជួសជុលប្រាសាទ និងការស្រាវជ្រាវទាក់ទង នឹងប្រវតិ្តសាស្រ្តបុរាណវិទ្យា និងតំបន់ផ្សេងៗ ក៏ដូចជាតំបន់អង្គររួមទាំងការងារដែលសាលាបារាំងចុងបូព៌ាប្រទេសបានធ្វើការជាមួយក្រសួងវប្បធម៌នាពេលកន្លងមក និងកំពុងធ្វើទាក់ទងនឹងសារមនី្ទរជាតិ។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យក៏មានបំណងបន្តធ្វើកិច្ចសហប្រតិបតិ្តការនាពេលអនាគតលើការបណ្តុះបណ្តាលធនធានមនុស្សជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងក្របខណ្ឌរួមដែលធ្លាប់បានធ្វើការបណ្តុះបណ្តាលរួចមកហើយ អំពីកម្រិតអនុបណ្ឌិតនៅមហាវិទ្យាល័យបុរាណវិទ្យា។

លោកសាស្ត្រាចារ្យបានបន្តថានេះជាផែនការដែលទើបមកទទួលអណតិ្តថ្មីរបស់លោកសាស្រ្ត និងជាដំណើរលើកដំបូងមកកាន់កម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបតិ្តការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង