Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការតវ៉ានៅ អាល្លឺម៉ង់ ដោយសារតម្លៃថាមពលឡើងកប់ក្ដោង

បានផុស

នៅ

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងចំនួន ៦ របស់អាល្លឺម៉ង់ ក្រោមបាវចនាថា “រួមគ្នាឆ្លងកាត់វិបត្តិ  ធានាសន្តិសុខសង្គម និងបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល” ដោយទាមទារឲ្យមានយុត្តិធម៌សង្គម និងនិរន្តរភាពបន្ថែមទៀត នៅពេលដែលអតិផរណា និងតម្លៃឧស្ម័ននៅក្នុងប្រទេសចាប់ផ្តើមឡើងកប់ក្ដោង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកតវ៉ាបានដើរក្បួនតាមដងផ្លូវក្នុងប្រទេស អំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម ចំពេលមានវិបត្តិថាមពលកើនឡើងនេះ ជាពិសេសបានអំពាវនាវឲ្យមានការលុបបំបាត់ឥន្ធនៈហ្វូស៊ីល និងថាមពលនុយក្លេអ៊ែរ ក៏ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សភារបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្របានអនុម័តកញ្ចប់សង្គ្រោះចំនួន ២០០ ពាន់លានអឺរ៉ូ (១៩៥ ពាន់លានដុល្លារ) របស់រដ្ឋាភិបាល ក្នុងគោលបំណងការពារក្រុមហ៊ុន និងគ្រួសារពីផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល ។

ដោយឡែកអង្គការ Greenpeace នៅអាល្លឺម៉ង់បានប៉ាន់ប្រមាណថា មានអ្នកចូលរួមសរុបប្រហែល ២៤,០០០ នាក់រួមទាំងប្រហែល ៦,០០០ នៅទីក្រុង Berlin, ៥,០០០ នាក់នៅទីក្រុង Dusseldorf និង Frankfurt និង ៤,០០០ នៅទីក្រុង Stuttgart ខណៈការតវ៉ាក៏បានកើតឡើងផងដែរនៅក្នុងទីក្រុង Hanover និង Dresden ។

គួរបញ្ជាក់ថា បណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបក៏កំពុងផ្ទុះការតវ៉ាស្រដៀងៗគ្នានេះ ពាក់ព័ន្ធនឹងអតិផរណា ក៏ដូចជា តម្លៃថាមពលកើនឡើង ដោយសារតែការរឹតត្បិត និងការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើប្រទេសរុស្ស៊ីចំពោះសង្គ្រាមលុកលុយនៅប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ DW

ចុចអាន ៖ ដឹងមូលហេតុដែលលោក ហ៊ូ ជីនតាវ ចេញពីសមាជបក្សកុម្មុយនិស្ត ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ នាទីute មុន

គណបក្សធម្មាធិបតេយ្យ ចេញញត្តិគាំទ្រឱ្យកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម

ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានិត៖បញ្ហាគ្រឿងញៀន ការឆបោកតាមអនឡាញ ឧក្រិដ្ឋកម្មផ្សេងៗ ជាសត្រូវរបស់កងកម្លាំងដែលត្រូវតែកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ធ្លាក់​យន្តហោះ​ដឹកទំនិញ​ ​បុក​ផ្ទះ​ប្រជាជន​នៅជិត​ព្រលានយន្តហោះក្នុង​តំបន់​អឺរ៉ុប​ខាងកើត​

ព័ត៌មានជាតិ១២ នាទីutes មុន

១ ឆ្នាំនេះ ក្រសួងដែនដី ចុះ​បញ្ចីក្បាលដី​ទូទាំងប្រទេស​សម្រេច​បាន ៦៦% គ្រោងបញ្ចប់​​​ត្រឹមឆ្នាំ ២០២៥

សន្តិសុខសង្គម១៦ នាទីutes មុន

សន្តិសុខម្នាក់ ដេកស្លាប់ ក្រោយហូបមីលាយបាយ និងផឹកស្រា ០៣ កំប៉ុង

Sokha Hotels

ព័ត៌មានពេញនិយម