Connect with us

ព័ត៌មានជាតិ

ដំណើរការប្រឡងឌីប្លូមនៅមណ្ឌលភ្នំពេញថ្ងៃទី​១​ប្រព្រឹត្តិទៅជាធម្មតា

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤​តុលា នេះបានឱ្យដឹងថា ដំណើរការប្រឡងឌីប្លូមនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នៅថ្ងៃទី១នេះបានប្រព្រឹត្តិទៅជាធម្មតា ដោយមិនមានអ្វីកើតឡើងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េតបានបន្តថា «សម្រាប់ដំណើរការប្រឡងថ្ងៃទី២២តុលា ឆ្នាំ២០២២នេះ គ្រប់មណ្ឌលប្រឡងដំណើរការធម្មតា ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ»។ លោកបានបន្តទៀតថា តាមមណ្ឌលប្រឡងនីមួយៗបានអនុវត្តតាមការណែនាំបានល្អប្រសើរ ហើយសិស្សានុសិស្សសុទ្ធតែពាក់ម៉ាស់ទាំងអស់គ្នា និងអនុវត្តតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះនៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនចូលរួមប្រឡងឌីប្លូមចំនួន១៧ ៩៥៦ នាក់ ស្រី ៩ ២០៥ នាក់មាន ៦៣មណ្ឌល ត្រូវជា ៧៥០បន្ទប់។ ចំនួនបើប្រៀធៀបទឿនឹងឆ្នាំ២០២១កន្លងទៅមានការកើនឡើងដោយឆ្នាំមុនមានបេក្ខជនប្រឡងចំនួន១៥៨៥៨នាក់មាន៦៣មណ្ឌលចែកជា៦៦៤បន្ទប់ ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅថ្ងៃទី២៤តុលានេះថា ព្រឹកថ្ងៃទី១ (២៤ តុលា ២០២២) នៃដំណើរការប្រឡងឌីប្លូមបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ក្រោមកិច្ចសហការណ៍​ពី​គណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។

លោក រស់ សុវា ចា បានបន្តថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤៧២៦ នាក់ ស្រី ៩៥ ១២៧នាក់ក្នុងនោះសិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩នាក់ ស្រី ០៥ នាក់ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ និងបន្ទប់សរុប៧៨១៦និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០១វិច្ឆិកាឆ្នាំ២០២២។ ចំនួនបេក្ខជនឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើងជាង១០០នាក់ខណៈឆ្នាំមុនមាន
បេក្ខជនចំនួន១៦២ ៥៨៩ នាក់នារី ៨៧៨៧១នាក់ចែកជា១៧២២មណ្ឌលនិង៧៣២៧ បន្ទប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

សន្តិសុខសង្គម២១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២៤ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម