Connect with us

ព័ត៌មានជាតិ

លោក ឃួ​ង ស្រេង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រ​ង្ស៉ី ដែល​បន្ត​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​ខ្មែរ

បានផុស

នៅ

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ដ្រីរាជការ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ថ្កោលទោស​ចំពោះ ជន​ក្បត់ជាតិ​៣​ជំនាន់ សម រ​ង្ស៉ី ដែល​បន្ត​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្តា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​រា​ស្ត្រ​ខ្មែរ​ទូទាំង​នគរ ដោយ​ជន​ក្បត់ជាតិ សម រ​ង្ស៉ី ចោទប្រកាន់ថា «​ព្រះមហាក្សត្រ​ជា​ជន​ក្បត់ជាតិ​»​។

ជន​ក្បត់ជាតិ​ត​ជំនាន់​រូប​នេះ​ បាន​ហៅ​ព្រះនាម​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ ចំៗ​ឈ្មោះ​យ៉ាង​ដាច់​សាច់ និង​បាន​និយាយ​ពេញៗ​មាត់​ថា «​ស្តេច​ស្រុក​ខ្មែរ​គ្មាន​មនសិការ​ជាតិ​សូម្បីតែ​បន្តិច​, បន្ទាប់ពី ហ៊ុន សែន ស្តេច​ស្រុក​ខ្មែរ​ក្បត់ជាតិ​»​។ ទណ្ឌិត​ក្បត់ជាតិ​រូបនេះ​ថែមទាំង​បាន ចោទប្រកាន់​ព្រះមហាក្សត្រ​ថា​ជា​ជន​ក្បត់ជាតិ​។

ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ យើងខ្ញុំ​ពិតជា​មិនអាច​ទទួលយក​បានជា​ដាច់ខាត​ចំពោះ​ការប្រមាថ​ម្តង​ហើយ​ម្តងទៀត​របស់​ជន​ក្បត់ជាតិ រូបនេះ​ទៅលើ​ព្រះមហាក្សត្រ​។ យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ជាទីបំផុត​ចំពោះ​ជន​ក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែល​ថ្លើមពាសមេឃ ហ៊ាន​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមាថ​ដោយ​ចោទប្រកាន់ អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ព្រះប្រមុខរដ្ឋ និង​ជា​រដ្ឋបុរស​ស្នេហា​ជាតិ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ថា ក្បត់ជាតិ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ជាទីបំផុត​ដែល​មិនអាច​អត់អោន​ឱ្យបាន​ជាដាច់ខាត​។

យើងខ្ញុំ​ទាំងអស់គ្នា​សូម​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត​ទៅលើ​ជន​ក្បត់ជាតិ​៣​ជំនាន់​និង រត់ចោលស្រុក​រូបនេះ ព្រមទាំង​បក្សពួក​ដែល បាន​ចូលរួមចំណែក​គាំទ្រ​ចំពោះ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​មិនអាច​លើកលែង​បានឡើយ​។

យើងខ្ញុំ​ជា​ប្រជារាស្ត្រ​ខ្មែរ សូម​ប្រកាស​ជា​ឱឡារិក គាំទ្រ គោរព និង​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជានិច្ច​ពីព្រោះ​ព្រះអង្គ គឺជា​ឥស្សរជន ស្នេហា​ជាតិ​កំពូល និង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើងខ្ញុំ​ដែលជា​ប្រជានុរាស្ត្រ​ខ្មែរ​។

យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ​ចំពោះ​យុទ្ធនា​ការដែល ប្រកាស​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​កម្ចាត់​ចោល​នយោបាយ​ជ្រុល និយម​របស់​ជន​ក្បត់ជាតិ​បី​ជំនាន់​ឲ្យ​អស់ពី​កម្ពុជា​ដើម្បី​រក្សា សន្តិភាព ស្ថិរភាព​សង្គម និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម