Connect with us

ជីវិតកម្សាន្ដ

Ice បង្ហោះរូបក្រោយកែកុនមុខមាត់ថ្មីលើកនេះ អ្នកគាំទ្រមើលលែងស្គាល់

បានផុស

នៅ

អតីតតួឯកស្រី “I fine thank you love you” កាលពីថ្មីៗនេះ​ នាងបាន​បង្ហាញខ្លួនក្នុងរូបរាងចុងក្រោយ​លើបណ្ដាញសង្គម​ ប៉ុន្តែអ្វីដែលហ្វេន​ៗចាប់អារម្មណ៍ខ្លាំងនោះគឺ ​ទម្រង់មុខរបស់នាងតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ice Preechaya​ ក្រោយក្លាយជាតួឯកស្រីរឿង “Prophecy of Love”​ ដែលជារឿងចុងក្រោយជាមួយ James Jirayu នាងស្រាប់តែ​បាត់មុខ​មួយ​រយៈធំ មិនសូវជាបង្ហោះរូប​ញឹកញាប់​ដូចកាលពីមុនឡើយ។ ប៉ុន្តែថ្មី​ៗនេះ Ice បានវិលត្រឡប់មកវិញនៅក្នុងរូបរាងថ្មី កាន់តែស្រស់ស្អាតខ្លាំង ​រហូត​អ្នកគាំទ្ររបស់នាងមានការ​ភ្ញាក់ផ្អើល មិននឹក​ស្មាន​ថា​ នេះ​ជា​តារា​សំណព្វ​ចិត្ត​របស់​ពួកគេ​នោះទេ។

ត្បិត​ថា​បង្ហាញ​សម្រស់​លើ​បណ្ដាញ​សង្គម​អ៊ិនស្តាក្រាម​លើក​នេះ ​ប្លែក​ខ្លាំង​ក៏​ពិត​មែន​ តែ​យ៉ាងណា​អ្នកគាំទ្រ​ជាច្រើន​រួមទាំងមិត្តៗក្នុងវិស័យសិល្បៈថៃ​ បាន​ចូល​មក​ចូល​មក​បញ្ចេញ​មតិ​សរសើរ​លាន់​មាត់​ពី​ភាព​ស្រស់​ស្អាត​មិន​ធម្មតា ​ក្នុង​ស្ទីល​ថ្មីមួយ​នេះ ខណៈ​រូបរាង​ចុងក្រោយ​ ទាំងការតុបតែងមុខប្លែក​សាហាវ​ សឹង​មិន​ដឹង​ថា​ជា​តារា​សម្ដែង Ice ​ឬ​យ៉ាងណា។​

ទោះយ៉ាងណា Ice Preechaya ក៏​សារភាព​ទទួល​ស្គាល់​ថា​ សម្រស់​របស់​នាង​​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​ នាងពិត​ជាបាន​កែកុន​មុខ​មាត់​ខុសពីមនុស្សផ្សេងគ្នា ដូចដែល​មហាជន​លើកឡើង។ ម៉្យាងទៀត​ សម្រស់​នាង​បច្ចុប្បន្ន​នេះ ​មាន​នាម​ថា​កែ​ក្ដី​ តែ​ក៏​ស្អាត​ប្លែក​ស្អាត​ខ្លាំង​ ក្រោយ​បង្ហាញ​ខ្លួន​លើ​បណ្ដាញ​សង្គម​ ហើយ​ជា​ពិសេស​កេរ្តិ៍ឈ្មោះ​នាង​ក៏​កាន់​តែ​ល្បី​ថែម​មួយ​កម្រិត​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ

ចុចអាន៖តារាថៃ ប្រុស-ស្រី ៥ គូ អ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាក្រៅឆាក ក្រោយបង្ហាញភាពស្និទ្ធស្នាលខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម