Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យស្គាល់​ស្រ្តី​ទីមួយ កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្រ្តី

បានផុស

នៅ

លោក​ជំទាវ​កិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន ជាអ្នកនយោបាយខ្មែរនិង​ជា​ស្រ្តី​ទីមួយ​ដែលទទួលបាន​​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​។ ជា​មេដឹកនាំ​ស្រ្តី​ដ៏​ឆ្នើមមួយរូប លោកជំទាវ​​ជា​ឥស្សរជន​ជាន់ខ្ពស់​ក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយ​ក្នុង​ចំណោម​​ស្រ្តីថ្នាក់ដឹកនាំ ៣ រូបកំពុង​ដឹកនាំ​ក្រសួង ក្នុង​តួនាទី​ជា​​រដ្ឋមន្រ្តី​ក្រសួងទំនាក់ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា និងអធិការកិច្ច​​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារភាព

លោក​ជំទាវ ម៉ែន សំអន កើត​នៅ​ថ្ងៃ ១៥ សីហា ឆ្នាំ ១៩៥៣ ​នៅ​ឃុំ​សំបួរ ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ក្រុមគ្រួសារ

ស្វាមី​របស់​លោក​ជំទាវ​គឺ​លោក ប៉េង ប៉ាត់ អតីតសមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈ​កម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា អធិការ​កិច្ច​និង​មុខងារ​សាធារណៈ។

លោក​ជំទាវ​មាន​កូន​ប្រុស​ពីរ​នាក់ កំពុង​កាន់​តំណែងខ្ពង់ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល គឺលោក ប៉េង ពោធិ៍សា ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ជា​អភិបាល​រង​ខេត្ត​ស្វាយរៀង និង​​លោក ប៉េង ពោធិ៍នា កំពុង​កាន់​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

លោក ប៉េង ពោធិ៍សា (រូបខាងឆ្វេង) និង​លោក ប៉េង ពោធិ៍នា (រូបកណ្តាល) និង​អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា (រូបខាងស្តាំ)

កម្រិត​វប្បធម៌

លោកជំទាវ ​ទទួល​បានសញ្ញាប័ត្រ​អក្សរសាស្ត្រ​ខ្មែរ​កម្រិត​ឧត្តម​សិក្សានៅ​ឆ្នាំ ១៩៩២ និង​ទទួលបាន​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោយបាយ​នៅ​ឆ្នាំ ២០០៦។

ប្រវត្តិ​ការងារ

លោក​ជំទាវបាន​ចូល​បម្រើ​កងទ័ព​នៅឆ្នាំ ១៩៧០ ដោយ​ចាប់ផ្តើម​អាជីព​ជាគិលានុបដ្ឋាយិកាយោធា។ នៅ​ឆ្នាំ​១៩៨៦ ចូល​ជា​សមាជិក​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា។ នៅ​​ឆ្នាំ១៩៩៨ បាន​ក្លាយ​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សុខភាព​សាធារណៈ សង្គម និង​កិច្ចការ​នារី។

ក្នុងឆ្នាំ ២០០៣ លោកជំទាវ​បាន​ជាប់​ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ស្វាយរៀងរបស់គណបក្សប្រជាជនកម្ពុជា។ ​នៅឆ្នាំ​២០០៤ ទទួល​បាន​ការ​តែងតាំងជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

នៅ​ឆ្នាំ ២០១៩ ប្រមុខរដ្ឋាភិបាល​បាន​ផ្តល់​ភារកិច្ច​បន្ថែម​ដល់​លោកជំទាវ​ទទួល​បន្ទុក​ជួយនាយករដ្ឋមន្រ្តី លើការងារអធិការកិច្ច​និង​សវនកម្ម ព្រមទាំង​ជួយនាយករដ្ឋមន្រ្តីលើការងារសង្គម។

នៅ​ក្នុង​អង្គ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើកទី ៤៣​ អាណត្តិទី៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ថ្ងៃ ២៤ ខែ​ធ្នូ ឆ្នាំ ២០២១ បាន​សម្រេច​បោះឆ្នោត​ជ្រើស​តាំង​លោកជំទាវ​ជា​អនុ​ប្រធាន​គណបក្ស​គណបក្ស​ប្រជាជនជ​កម្ពុជា ដែល​ធ្វើឲ្យ​ចំនួន​អនុប្រធាន​គណបក្ស​ដែល​កំពុង​ដឹកនាំ​​រដ្ឋាភិបាល​​កើនឡើងដល់ទៅ ៤ រូប គឺមានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

ក្រៅពីតំណែង​ក្នុង​ជួររដ្ឋាភិបាល និង​ក្នុង​គណបក្ស​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ជាប្រធានសមាគមនារីកម្ពុជាដើម្បី​សន្តិភាព​និងអភិវឌ្ឍន៏ផងដែរ។

ឡើង​តំណែង​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​ ៤

លោកជំទាវ ម៉ែន សំអន ​ជា​នាយ​ទាហាន​ជាន់ខ្ពស់នៃ​កងយោធពល​ខេមរភូមិន្ទ​ ក្រសួងការពារជាតិមាន​​ឋាន​ន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ ផ្កាយ​៣ )។ នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០០៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​ ៤។

ទទួល​គោរមងារកិត្តិយស​ពី​ព្រះមហាក្សត្រ

នៅ​​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ លោកជំទាវ ម៉ែន សំអន ទទួលបាន​គោរមងារ​កិត្តិយស​​ពី​​រាជបណ្ឌិតសភា​កម្ពុជាជា «​កិត្តិ​សង្គហ​បណ្ឌិត​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម