Connect with us

ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប​រយៈពេល៩ខែមានអ្នកស្លាប់​រហូតដល់ចំនួន​១១៦​នាក់ និង​របួសធ្ងន់ស្រាលជាង១០០នាក់

បានផុស

នៅ

ដោយសង្គេតឃើញករណីគ្រោះថ្នាក់ចរាចរនៅក្នុងខេត្តសៀមរាបកើតមានច្រើនគួរឲ្យព្រួយបារម្ភ ទើបនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានសហការគ្នាចុះអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុទ្ធទាក់ទង និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងចែកជូននូវឯកសារជំនួយស្មារតីមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខវិទ្យាល័យគ្រួស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន,ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយក្រុមការងារលេខាធិការដ្ឋានបានចុះអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុទ្ធ ទាក់ទងនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកបន្តថា ក្រុមការងារបានចែកជូននូវឯកសារជំនួយស្មារតីដូចជា៖ មួកសុវត្ថិភាពចំនួន២០មួក, សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១២០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរ, ទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១២០ក្បាល,​សីលធម៌​១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន ២០០សន្លឹក,ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ២០០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក,ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍, ចំនួន១០ផ្ទាំងនិង  ប្រជាពលរដ្ឋចូលរួមប្រមាណ១៧០នាក់។ 

គួររំលឹកផងដែរថា​ យោងតាមរបាយការណ៍គ្រោះថា្នក់ចរាចរណ៍របស់ការិយាល័យនគរបាលចរណ៍ផ្លូវគោកប្រចាំ៩ខែក្នុងឆ្នាំ២០២២ កើតមាន១២៤លើកកើនឡើង៨៥លើកក្នុងរយៈពេល ៩ខែបើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ  ៣៩លើកតែប៉ុណ្ណោះ។ ក្នុងនោះស្លាប់មនុស្សចំនួន១១៦នាក់ និងរបួសធ្ងន់ស្រាលជាង១០០នាក់។ ចំណែកការផាកពិន័យសរុប៥៧៩១គ្រឿង ដែលមានម៉ូតូចំនួន៣៩០៨គ្រឿង និងរថយន្តចំនួន១៨៨៣គ្រឿង។

របាយការណ៍ដដែលបង្ហាញថា មូលហេតុដែល បណ្តាលអោយមានគ្រោះថ្នាក់កើតឡើង  ភាគច្រើន  គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់,មិនប្រកាន់ស្តាំ,ជែងក្នុងស្ថានភាពគ្រោះថ្នាក់,បត់ឆ្វេង ស្តាំខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

​ជាមួយគ្នានោះដែរ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានសម្តែងការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរក្នុងខេត្តដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ព្រមទាំងខូចខាតសម្ភារៈយ៉ាងច្រើនផងដែរ។

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរឲ្យបានខ្ចាប់ខ្ចួន ដើម្បីបញ្ចៀសករណីគ្រោះតទៅទៀត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ចរាចរណ៍៤២ នាទីutes មុន

លោកតាអាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ជួបគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកាពីសម្តេចធិបតី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ការអប់រំកុមារតូចជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ពាន អុងកូ តភ្ជាប់ទៅខេត្តត្បូងឃ្មុំ ដែលទើបស្ថាបនារួច

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

ព័ត៌មានជាតិ២៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម